ពាណិជ្ជកម្ម​ប៊ុល​ហ្គា​រី​ជាមួយ​ប្រទេស​មិនមែន​សមាជិក EU កើនឡើង​ក្នុង​ខែមករា


ទីក្រុង​សូ​ហ្វី​យ៉ា ៖ ការ​នាំ​ចេញ និង​នាំ​ចូល​របស់​ប្រទេស​ប៊ុល​ហ្គា​រី​ទៅ​កាន់​បណ្តា​ប្រទេស​មិនមែន​សមាជិក​សហភាព​អឺរ៉ុប (EU) ក្នុង​ខែមករា បាន​កើនឡើង​១២,៧% និង​៣០,៨% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​រៀង​គ្នា ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ ។

ការ​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​មិនមែន​សមាជិក​EU គឺ​ស្មើ​៧១៣​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ខែមករា ។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ស្ថិតិ​ជាតិ (NSI) ។

ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​ប៊ុល​ហ្គា​រី គឺ​តួ​ក​គី អេ​ហ្ស៊ី​ប ចិន ស៊ែរ​ប៊ី និង Macedonia ដែល​ស្មើនឹង​៥២,៧% នៃ​ការ​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​មិនមែន​សមាជិក EU ។ នេះ​បើ​យោង​តាម​ទិន្នន័យ NSI ។

កំណើន​ការ​នាំ​ចេញ​ធំ​បំផុត​ត្រូវ​បាន​គេ​កត់ត្រា គឺ​រ៉ែ ប្រេងឥន្ធនៈ ប្រេងរំអិល និង​សម្ភារ​ទាក់ទង (៧៣,៨%) ខណៈ​ការ​នាំ​ចេញ​សត្វ ប្រេង​រុក្ខជាតិ ខ្លាញ់ និង​ក្រមួន (២៤,២%)​។ ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ភាគច្រើន​ត្រូវ​បាន​គេ​រាយការណ៍​ថា គឺ​ទំនិញ​ក្នុង​ផ្នែក​ផ្សេង​ៗ​ទៀត (៣៦,៣%) ។

ទន្ទឹម​នឹង​នេះ ប្រទេស​ប៊ុល​ហ្គា​រី​បាន​នាំ​ចូល​ពី​បណ្តា​ប្រទេស​មិនមែន​សមាជិក EU កើនឡើង​ដល់​ជាង​៨៥៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយ​ការ​នាំ​ចូល​ទំនិញ​បរិមាណ​ខ្ពស់​បំផុត​ពី​ប្រទេស​រុ​ស្ស៊ី តួ​ក​គី ចិន និង​ស៊ែរ​ប៊ី ។ នេះ​បើ​យោង​តាម NSI ។

ចំពោះ​ការ​នាំ​ចូល​គ្រឿង​ឆៅ (​លើក លែង​តែ​ប្រេងឥន្ធនៈ​) សត្វ ប្រេង​រុក្ខជាតិ ខ្លាញ់ និង​ក្រមួន បាន​កើនឡើង​៨៩,៥% និង​៦៨,៨% ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ