ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​ធម្មជាតិ​កើត​ឡើងជា​លើក​ដំបូង​នៅ​ខេត្ត​ប៉ៃលិន

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ស្ទើរ​រលាក​ស្បែក​មនុស្ស​អស់​រយៈពេល​ជា​យូរថ្ងៃ​កន្លង​មករ​ហូត​ដល់​រសៀល​ថ្ងៃ​ទី​១៣ មីនា ផ្ទៃមេឃ​ចាប់ផ្តើម​ខ្មៅ​អួរ​អាប់​បង្ក​ជា​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ស្ទើរ​រលាក​ស្បែក​មនុស្ស​អស់​រយៈពេល​ជា​យូរថ្ងៃ​កន្លង​មករ​ហូត​ដល់​រសៀល​ថ្ងៃ​ទី​១៣ មីនា ផ្ទៃមេឃ​ចាប់ផ្តើម​ខ្មៅ​អួរ​អាប់​បង្ក​ជា​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំបូរ ហៅ​ភូមិ​អាចម៍ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ អស់​ចំនួន​១២​ខ្នង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៣​ខ្នង និង​នៅ​រសៀល​ថ្ងៃ​ទី​១៤ មីនា ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បន្ត​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ចំនួន​៥​ខ្នង រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​១​ខ្នង ។

ប្រភព​ព័ត៌មាន​ពី​លោក សូ កង នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​ដោយសារ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បាន​ធ្វើ​ឱ្យ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ អស់​ចំនួន​១២​ខ្នង លុះ​រំលង​រយៈពេល​១​ថ្ងៃ ស្រាប់តែ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ដដែល​បាន​បក់​បោក​មក​ពី​ទិស​ខាងកើត ចំ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​អស់​ចំនួន​៥​ខ្នង​ក្នុង​នោះ​ធ្ងន់ធ្ងរ​១​ខ្នង ។

លោក​បន្ត​ទៀត​ថា ករណី​គ្រោះ​ធម្មជាតិ​នេះ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​ណាមួយ​ទទួល​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ​គ្រាន់តែ​អំបែង​ដំបូលផ្ទះ​ប៉ើង​ធ្លាក់​ត្រូវ​ស្ត្រី​ម្នាក់​នៅ​ភូមិ​ថ្មី​រង​របួសស្រាល ។ ចំណែកឯ​ដើម​ស្វាយ​បាន​ត្រូវ​បុក​ប៉ើង​បាក់​អស់​ជា​ច្រើន និង​ដួល​សង្កត់​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ ។ លោក​បញ្ជាក់​ថា ដូច្នេះ​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ភ្លៀង​ឬ​ខ្យល់​ខ្លាំង​សូម​ឱ្យ​រក​កន្លែង​ជ្រក​ឱ្យ​បាន​ស្រួលបួល ហើយ​ត្រូវ​ដក​ឌុ​យ​ទូរទស្សន៍​ចេញ​ផង​ដែរ​ដើម្បី​ជៀសវាង​ទទួល​រង​ការ​ខូចខាត​ដោយសារ​រន្ទះបាញ់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ឆ្នាំ​២០១៧​នេះ​ករណី​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ទើបតែ​វាយប្រហារ​មក​លើ​ខេត្ត​ប៉ៃលិន​ជា​លើក​ទី​១ ហើយ​ចំពោះ​ករណី​រន្ទះបាញ់​ស្លាប់​មនុស្ស​សត្វ​មិន​ទាន់​មាននៅ​ឡើយ​ទេ​ក៏​មិន​ចង់ឱ្យ​កើត​មាន​ទៅ​លើ​មនុស្ស​សត្វ​ណាមួយ​ដែរ ៕