ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម

7 ឆ្នាំ មុន

ជំងឺ​ក្រួស​ក្នុង​តម្រងនោម អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន និង​អាច​ប៉ះពាល់​តម្រងនោម រហូត​ដល់​ប្លោក​នោម​ទាំងមូល ។ ជា​ញឹកញាប់​ដុំ​ក្រួស​នោះ​កើតឡើង​ដោយសារ​ការ​ប្រមូលផ្តុំ​ទឹកនោម​(​ទប់​នោម​យូរ​)​

ជំងឺ​ក្រួស​ក្នុង​តម្រងនោម អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន និង​អាច​ប៉ះពាល់​តម្រងនោម រហូត​ដល់​ប្លោក​នោម​ទាំងមូល ។ ជា​ញឹកញាប់​ដុំ​ក្រួស​នោះ​កើតឡើង​ដោយសារ​ការ​ប្រមូលផ្តុំ​ទឹកនោម​(​ទប់​នោម​យូរ​)​ធ្វើ​ឱ្យ​សារធាតុ​រ៉ែ​កករ​ជា​ដុំ​ចូល​គ្នា ។ ក្រួស តូច​ៗ អាច​ឆ្លងកាត់​ប្រព័ន្ធ​ផ្លូវ​ទឹកនោម​បាន ដោយ​គ្មាន​ការ​កត់សម្គាល់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រួស ធំ​ៗ​អាច​ធ្វើ​ឱ្យ​ស្ទះ​នៅ​បំពង់​ទឹកនោម​បាន ។

ជំងឺ​ក្រួស​ក្នុង​តម្រងនោម​នឹង​មិន​បង្ហាញ​រោគ​សញ្ញា​ឡើយ លុះត្រាតែ​ដុំ​ក្រួស​ផ្លាស់​ទី​ជុំវិញ​នៅ​ក្នុង​តម្រងនោម​របស់​អ្នក ឬ​នៅ​ពេល​ដែល​វា​ឆ្លងកាត់​ពោះវៀន​របស់​អ្នក ។ នៅ​ពេល​នោះ​ហើយ គឺជា​ពេល​ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ​រោគ​សញ្ញា ៖-​ឈឺចាប់​ធ្ងន់​ត្រង់​ចង្កេះ​ខាងក្រោយ និង​នៅ​ក្រោម​ឆ្អឹងជំនីរ បរិវេណ​ក្រោម​ពោះ និង​ក្រលៀន ពិសេស​គឺ​ឈឺចាប់​នៅ​ពេល​បត់ជើងតូច ។

-​ទឹកនោម​មាន​ពណ៌​ផ្កាឈូក ពណ៌​ក្រហម ឬ​ពណ៌​ត្នោត ទឹកនោម​មាន​ពពុះ និង​មាន​ក្លិន​ឆួល ។
-​ពិបាក​ក្នុង​ការ​បត់ជើងតូច រាន់​នោម​ញឹកញាប់​ជាង​ធម្មតា បរិមាណ​នៅ​ពេល​នោម​តិច ។

-​អ្នកជំងឺ​អាច​ស្លេកស្លាំង ត្រជាក់ និង​បែកញើស ហើយ​ញឹកញយ​មាន​អារម្មណ៍​ចង់​ក្អួតចង្អោរ​។ ព្រោះតែ​ការ​ឈឺចាប់ អ្នកជំងឺ​ជា​ធម្មតា​មាន​ចង្វាក់បេះដូង​ដើរ​ញាប់ និង​លើស​សម្ពាធ​ឈាម ។

-​អាច​មាន​គ្រុនក្តៅ និង​គ្រុនញាក់ និង​អាច​មាន​នោម​ឈាម​ជាដើម ។ អ្នក​ដែល​មាន​គ្រោះថ្នាក់​ខ្ពស់​គឺ​បុរស​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ ។ ការ​ដែល​ទទួលទាន​ទឹក​តិច អាច​ធ្វើ​ឱ្យ​មាន​ក្រួស​ក្នុង​តម្រងនោម​ដោយសារ​ទឹកនោម មាន​ចំនួន​តិច ហើយ​ខាប់ ។

អ្នកជំងឺ​ជា​ច្រើន​ត្រូវ​គ្រប់គ្រង​ដោយ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​យ៉ាង​ល្អ រហូត​ទាល់តែ​ក្រួស​ចេញ​ផុត ។

ក្នុង​ករណី​ដែល​ក្រួស ធំ​ៗ​ដែល​ពុំ​អាច​ធ្លាក់​ដោយ​ឯកឯង​បាន អ្នកជំងឺ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ឯកទេស​ផ្នែក​តម្រងនោម ។ មាន​វិធី​ជា​ច្រើន​ក្នុង​ការ​យក​ក្រួស​ចេញពី​តម្រងនោម និង​ផ្លូវ​ទឹកនោម​ដោយ​វះកាត់ ឬ​ពុំ​ចាំបាច់​វះកាត់​ដូច​ជា​៖ ការ​បាញ់​បំបែក​ក្រួស ការ​ចោះ​យក​ក្រួស​ចេញ ការ​ចាប់​យក​ក្រួស​ចេញពី​ផ្លូវ​បង្ហួរនោម​ជាដើម ។
អ្នក​អាច​កាត់​បន្ថយ​ការ​កើតឡើង​នូវ​ហានិភ័យ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​បាន​ដោយ ៖

-​ផឹកទឹក​ឱ្យ​បាន​ច្រើន​ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃ​២,៥​លី​ត្រ ។
-​អ្នក​មិន​ត្រូវ​ទទួលទាន​អាហារ​ដែល​សម្បូរ​សារធាតុ​oxalate​ច្រើន​ពេក​ទេ ៖ អាហារ​ទាំងនោះ​រួម​មាន មើម​ស្ពៃ ពោត​បារាំង ស្ពៃ​spinach ដំឡូងជ្វា គ្រាប់​ធញ្ញជាតិ តែ សូកូឡា និង​ផលិតផល​សណ្តែក ។

-​អ្នក​ក៏​ត្រូវ​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ប្រៃ​ខ្លាំង និង​មិន​ត្រូវ​ទទួលទាន​ថ្នាំ​គ្រាប់​កាល់ស្យូមទេ ៕