ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ប្រកាស​លក់​ព្រហ្មចារី​តាម​អនឡាញ ស្រាប់តែ​វាក់អើ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​អេ​ស្ប៉ា​ញ​បាន​ចូល​បង្ក្រាប​បន​ពេស្យា​មួយ​ដែល​លក់​ព្រហ្មចារី​របស់​ក្មេង​ស្រី ។

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​អេ​ស្ប៉ា​ញ​បាន​ចូល​បង្ក្រាប​បន​ពេស្យា​មួយ​ដែល​លក់​ព្រហ្មចារី​របស់​ក្មេង​ស្រី ។

ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ព្រមទាំង​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់ ដែល​ឃោសនា​លក់​ព្រហ្មចារី​របស់​ខ្លួន​តាម​អន​ឡាញ​ក្នុង​តម្លៃ​៥០០០​អឺ​រ៉ូ ។ ទោះបីជា​យ៉ាងណា​ក្តី​ប៉ូលិស​បាន​ដោះ​លែង​ក្មេង​ស្រី​នោះ ។

បន​ពេស្យា​ដែល​ប៉ូលិស​ចូល​បង្ក្រាប ​ស្ថិត​នៅ​ក្រុង​ម៉ា​ប៊ែ​ល​ឡា នា​ភាគ​ខាងត្បូង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ឃោសនា​លក់​«​ព្រហ្មចារី​»​ក្មេង​ស្រី​ម្នាក់ ដោយ​បញ្ជាក់​ថា នាង​មាន​អាយុ​១៨​ឆ្នាំ ប៉ុន្តែ​រូបរាង​របស់​នាង​ក្មេង​ជាង​វ័យ ។​ ប៉ូលិស​បញ្ជាក់​ថា ធាតុ​ពិត​នាង​មិនមែន​អាយុ​១៨​ឆ្នាំ​ទេ គឺ​អាយុ​១៦​ឆ្នាំ​ប៉ុណ្ណោះ ។

មន្ត្រី​ជំនាញ​ដែល​ទទួលខុសត្រូវ​លើ​រឿង​នោះ​បញ្ជាក់​ថា បន​ពេស្យា​នោះ​មាន​រៀប​ប្រព័ន្ធ​គ្រប់គ្រង​យ៉ាង​ម៉ត់ចត់ ​ដោយ​ប្រើ​អ្នក​រង់ចាំ​ទទួល​ទូរស័ព្ទ​កក់​របស់​អតិថិជន និង​មាន​រថយន្ត​តាក់ស៊ី​សម្រាប់​នាំ​ស្រី​បម្រើ​ផ្លូវភេទ​ទៅ​សណ្ឋាគារ និង​ផ្ទះ​របស់​«​អតិថិជន​ជា​អ្នកមាន​» ៕