ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀ.ន​ជិត​៥០០​នាក់​ត្រូវ​បាន​ដោះ​លែង​បន្ទាប់​ពី​បន្សាប និង​អប់រំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​សម្រេច​ឲ្យ​ជន​រង​គ្រោះ​ដោយសារ​ធាតុ​ញៀន​នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ចំនួន​៤៩៧​នាក់

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​សម្រេច​ឲ្យ​ជន​រង​គ្រោះ​ដោយសារ​ធាតុ​ញៀន​នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ចំនួន​៤៩៧​នាក់ ធ្វើ​សមាហរណកម្ម​ឲ្យ​វិល​ត្រឡប់​ទៅ​រស់នៅ​សហគមន៍​ជួបជុំ​ក្រុម​គ្រួសារ​ពួក​គេ​វិញ បន្ទាប់​ពី​ទទួល​បាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្តារ​និ​តិ​សម្បទា​ជា​សះស្បើយ​ផ្តាច់​សារធាតុ​ញៀន​ញៀន​មួយ​រយៈពេល​កន្លង​មក ។

ក្នុង​ពិធី​សមាហរណកម្ម​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញឿ​ន​ឲ្យ​វិល​ត្រឡប់​ទៅ​សហគមន៍​ជួប​ក្រុម​គ្រួសារ​វិញ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​មាន​ប្រសា​សា​ន៏​ថា ការ​សម្រេច​ឲ្យ​ជន​រង​គ្រោះ​ដោយសារ​ធាតុ​គ្រឿងញៀន​ទាំង​៤៩៧​នាក់​នេះ​ធ្វើ​សមាហរណកម្ម​វិល​ត្រឡប់​ទៅ​រស់នៅ​តាម​សហគមន៍​ជួបជុំ​ក្រុម​គ្រួសារ​​របស់​ខ្លួន​វិញ​នេះ ដោយសារ​ខាង​មជ្ឈមណ្ឌល និង​អាជ្ញាធរ​បាន​ពិនិត្យ​ឃើញ​ថា ប្អូន​ៗ​បាន​ស្តារ​និ​តិ​សម្បារ​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​ផ្តាច់​សារធាតុ​ញៀន​ញៀន​នៅ​ក្នុង និង​មាន​សតិ​ចង​ចាំ​​ជា​ធម្មតា​ឡើង​វិញ ។ លោក​បាន​អំពាវនាវ​ផង​ដែរ​ដល់​ប្អូន​ៗ​នៅ​ពេល​ត្រឡប់​ទៅ​សហ​គម​ន៏​វិញ​ត្រូវ​កែខ្លួន​ឲ្យ​ខ្លា​យ​ជា​ពលរដ្ឋ​ក្នុង​សង្គម ស្តាប់​ដំបូល​ន្មា​ន​អ​ណា​ព្យាបាល ឪពុក​-​ម្តាយ និង​កុំ​ប្រាស់​គ្រឿង​ញៀន​សារ​ជា​ថ្មី​វិល​ត្រឡប់​មក​ទី​នេះ​ជា​កើល​ទី​ពីរ​ឲ្យ​សោះ ។

លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ទទួល​បានការ​ស្តារ​និ​តិ​សម្បារ​ជា​សះស្បើយ​ផ្តាច់​សារធាតុ​ញៀន​ញៀន​សមាហរណកម្ម​វិល​ត្រឡប់​ទៅ​រស់នៅ​សហ​គមន៍​វិញ​នេះ​មាន​៤៩៧​នាក់​ស្រី​២៨​នាក់ ដែល​គណៈកម្មការ​ពិនិត្យ​វាយតម្លៃ​ពី​ល​ទ្ឋ​ផល អប់រំ ព្យាបាល ជា​សះស្បើយ​ពី​គ្រឿងញៀន មាន​សតិ​ចង​ចាំ​ឡើង​វិញ ទើប​សម្រេច​បញ្ជូន​ទៅ​សហ​គម​ន៏​​តែ​ម្តង ។

សូម​បញ្ចា​ក់ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ត្រឡប់​ទៅ​សហគមន៍​វិញ​រួម​មាន ខណ្ឌ​សែន​សុខ​ចំនួន​៧០​នាក់​ស្រី​២​នាក់ ខណ្ឌ​ពោធិ​សែន​ជ័យ​៦១​នាក់​ស្រី​៤​នាក់ ខណ្ឌ​ប្ញ​ស្សី​កែវ​៥០​នាក់​ស្រី​៣​នាក់ ខណ្ឌទួលគោក​៥១​នាក់ ស្រី​៤​នាក់ ខណ្ឌមានជ័យ​៤០​នាក់​ស្រី​៣​នាក់ ខណ្ឌ​៧​មក​រា​៣១​នាក់​ស្រី​៣​នាក់ ខណ្ឌ​ជ្រោយចង្វា​២២​នាក់ ស្រី​ម្នាក់ ខណ្ឌ​ច្បារ​អំពៅ​១៨​នាក់​ខណ្ឌដង្កោ​១៨​នាក់ ខណ្ឌ​ព្រែក​ព្នៅ​១៤​នាក់​ស្រី​ម្នាក់ ខណ្ឌដូនពេញ​១៥​នាក់​ស្រី​២​នាក់ ខណ្ឌចំការមន​១២​នាក់ និង​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​មាន​ចំនួន​៩៥​នាក់​ស្រី​៥​នាក់​ផង​ដែរ ៕