អ្នកដឹងទេ ថ្នាំពន្យារកំណើត និងថ្នាំលាបសក់អាចបង្កបញ្ហាអ្វីខ្លះ?
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ស្ត្រីដែលលាបសក់ ឬប្រើប្រាស់ថ្នាំពន្យារកំណើត អ៊័រម៉ូនមានហានិភ័យក្នុងការកើតជំងឺ
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ស្ត្រីដែលលាបសក់ ឬប្រើប្រាស់ថ្នាំពន្យារកំណើត អ៊័រម៉ូនមានហានិភ័យក្នុងការកើតជំងឺ
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ស្ត្រីដែលលាបសក់ ឬប្រើប្រាស់ថ្នាំពន្យារកំណើត អ៊័រម៉ូនមានហានិភ័យក្នុងការកើតជំងឺមហារីកសុដន់ ។
ការរកឃើញនេះបន្ថែមទៅលើភស្តុតាងកាន់តែច្រើនដែលបង្ហាញថា វិធីសាស្ត្រគ្រប់គ្រងការបង្កកំណើតដោយប្រើប្រាសអ៊័រម៉ូន progesterone គឺជាកត្តាបង្កហានិភ័យនៃជំងឺមហារីកសុដន់។ វាត្រូវបានគេរកឃើញដោយការស្រាវជ្រាវមហារីកនៅចក្រភពអង់គ្លេស រួមជាមួយនឹងការទទួលទានគ្រឿងស្រវឹង និងភាពធាត់ដែលជាមូលហេតុនាំឱ្យកើតមានជំងឺនេះ ។
ការមានអ៊័រម៉ូន progesterone ធម្មជាតិក្នុងរាងកាយក្នុងកម្រិតខ្ពស់ ក៏អាចបង្កើតនូវហានិភ័យនៃជំងឺកកឈាម និងមហារីកក្រពេញអូវែ ។
ការស្រាវជ្រាវបង្ហាញថា អ៊័រម៉ូនទាំងនោះមានដូចជា អ៊័រម៉ូនអឺស្ត្រូសែនអាចធ្វើឱ្យមានបម្រែបម្រួលហ្សែន DNA ធ្វើឱ្យកោសិកាងាយនឹងកើតមហារីក ។ អ៊័រម៉ូន progesterone ជំរុញក្នុងការលូតលាស់នៃដុំសាច់នេះដែរ ។
ការស្រាវជ្រាវពីមុនបង្ហាញថា ស្ត្រីដែលលាបសក់ញឹកញាប់ មានហានិភ័យខ្ពស់ចំពោះការកើតជំងឺប្លោកនោម ជំងឺមហារីកខួរក្បាល និងជំងឺមហារីកគ្រាប់ឈាម ។
ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសធ្លាប់ព្រមានថា ឈុតថ្នាំលាបសក់ទាំងនៅផ្ទះ និងតាមហាងដែលមានតម្លៃ សុទ្ធតែបង្កឱ្យមានហានិភ័យដល់សុខភាព ។ វាត្រូវបានគេជឿងថា សារធាតុគីមីនៅក្នុងថ្នាំលាបសក់មានប្រតិកម្មជាមូយនឹងការបំពុលនៅក្នុងខ្យល់ការបង្កើតជាដុំសាច់នេះ ៕
ចែករំលែកព័តមាននេះ