ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាណិត​ម្ចាស់​ឡាន…!

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​របស់​ក្រុម​អ្នក​ហាត់ប្រាណ​ចំនួន៣​គ្រឿង ​បាន​ទទួលរង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​​​​យក​មក​ចត​ទុក​​ហើយ​​នាំ​គ្នា​ដើរទៅ​ហាត់ប្រាណ ​លើ​សួ​ច​ច្បារ​វិមាន​ឯករាជ្យ ស្រាប់តែ​មាន​ខ្យល់​បក់​មួយ​ប្រាវ​ បណ្តាល​ឱ្យដើម​ក្ងោក​មួយ​ដើម​ធំ​ល្មម​​ដួល​រលំ​​​សង្កត់ពីលើ​រថយន្តតែម្តង ​។​

ហេតុការណ៍​នេះ​ ​​កើតឡើង​កាលពី​វេ​ម៉ោង០៥ និង​៥៥​ល្ងាច​ថ្ងៃ​ទី​១៥ មីនា ​ស្ថិតនៅ​ចំណុច​សួនច្បារ​ខាងកើត​វិមាន​ឯករាជ្យ ផ្លូវ​ព្រះ​សីហ​នុ ក្នុ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

​ប្រភព​​ពី​សម្ថ​កិច្ច​មូលដ្ឋាន​​ឱ្យ​ដឹង​ថា រថយន្ត​​ខូចខាត​ទាំង៣​គ្រឿង​នោះ ​មាន​ទី​១-​ម៉ាក CAMARY HIBRID ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​​លេខ​កំពង់ចាម​២A-៦៥៦៨, ទី​២-​ម៉ាកCOROLA ពណ៌.​ស ពាក់​ស្លាក​លេខ​២X-៦១១៥ និង​ទី​៣-​ម៉ាក Vigo ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២M-៩១១៦​។ ​​​ប្រភព​​ដដែល​​​បន្ត​​​ថា មានខ្យល់យ៉ាងខ្លាំង ​​ធ្វើ​ឱ្យ​ដើម​ក្ងោក​​មួយដើម​ដួល​រលំ​សង្កត់​​លើ​រថយន្ត​ទាំង​៣​គ្រឿង ​បណ្តាល​ខូចខាត​យ៉ាង​ដំណំ​​ តែ​មិន​បាន​បណ្តាលឱ្យមាន​មនុស្ស​ណា​ម្នាក់ ​រងគ្រោះថ្នាក់​ឡើយ​ ។ ​

ក្រោយ​ពេល​កើតហេតុ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន និង​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជ​ធា​នី​ភ្នំពេញ​​ បាន​ចុះ​មក​ធ្វើ​អន្តរា​គមន៍យក​រណារកាត់​ដើមឈើ​នោះ​ចេញ និង​​ឱ្យ​​ម្ចាស់​រថយន្ត​ដែល​ខូច​ទាំង៣​គ្រឿង​នោះ​ យក​ទៅ​ធ្វើការ​ជួស​ជុល​រៀង​ៗ​ខ្លួន​​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​​​​​នេះ បាន​​​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​​មានការ​រិះ​​គន់​​ថា ​​​​អាណិតម្ចាស់រថយន្ត គ្មានអ្នកទទួលខុសត្រូវសោះ គឺ​​ម្ចាស់​រថយន្ត​​បានត្រឹមតែ​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​​តែ​​ប៉ុណ្ណោះ​។