ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុវ៉ា ដើរ​ចេញពី​ផលិតកម្ម ឬនៅ​មិន​ទាន់​ច្បាស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង​នាង​អីុ វ៉ា បាន​ព្រមាន​អាច​នឹង​ដើរ​ចេញពី​ផលិតកម្ម​សាន់​ដេ ដ្បិត​ផលិតកម្ម​ហាក់​មើល​មិនឃើញ​ពី​សមត្ថភាព​របស់​នាង ខណៈ​កិច្ចសន្យា​នៅ​សល់ រយៈពេល

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង​នាង​អីុ វ៉ា បាន​ព្រមាន​អាច​នឹង​ដើរ​ចេញពី​ផលិតកម្ម​សាន់​ដេ ដ្បិត​ផលិតកម្ម​ហាក់​មើល​មិនឃើញ​ពី​សមត្ថភាព​របស់​នាង ខណៈ​កិច្ចសន្យា​នៅ​សល់ រយៈពេល​ជិត​មួយ​ឆ្នាំ​ទៀត ។

ការ​ប្រកាស​របស់​អីុវ៉ា បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ បទ​ចម្រៀង​របស់​នាង​មិនសូវ​ចេញ និង​មិនសូវ​ល្បី​នៅ​លើ​ទីផ្សារ ខណៈ​ពេល​តារាចម្រៀង​កញ្ញា​សុខ ពិសី ត្រូវ​ក្រុមហ៊ុន​លើកមុខ​លើក​មាត់​ខ្លាំង ។

បើ​ទោះបីជា​មានការ​ព្រមាន​ដើរ​ចេញពី​សាន់​ដេរ​បស់​អីុ​វ៉ា ក្តី ប៉ុន្តែ​តារាចម្រៀង​រូប​នេះ​បាន​បដិសេធ​ចោល​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ថា នាង​នឹង​ត្រៀម​ទៅ​កាន់​ផលិតកម្ម​ផ្សេង។

អីុវ៉ា​អះអាង​ថា នៅ​ផលិតកម្ម​សាន់​ដេ​នាង​ជាប់កិច្ចសន្យា​ជិត​១​ឆ្នាំ​ទៀត ហើយ​រយៈពេល​ជិត​១​ឆ្នាំ​នេះ​ក្រុមហ៊ុន​យកចិត្តទុកដាក់ ឬ​មិន​យកចិត្តទុកដាក់​ជា​រឿង​របស់​ក្រុមហ៊ុន នាង​មិនសូវ​ដឹង​ទេ ទុក​ឱ្យ​បណ្ដា​អ្នកគាំទ្រ​យល់​ឃើញ​ចុះ ។

កញ្ញា​អីុវ៉ា​បញ្ជាក់​ថា «​ចំពោះ​រឿង​សារព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា ខ្ញុំ​ត្រៀម​ចាកចេញ​ទៅ​ផលិតកម្ម​ផ្សេង​ក៏​មិនមែន​ជា​ការណ៍​ពិត​ដែរ សម្រាប់់​នាង​ខ្ញុំ​ក៏​មិន​ទាន់​ប្រាកដ​ចិត្ត​ដែរ​ថា នាង​ខ្ញុំ​ត្រូវ​បន្ត ឬ​ត្រូវ​ចាកចេញ ។ ជាក់ស្ដែង​នៅ​សល់​រយៈពេល​ជិត​១​ឆ្នាំ ហ្នឹង​បើ​ក្រុមហ៊ុន​មិន​មើលឃើញ​ពី​សមត្ថភាព​នាង​ខ្ញុំ​ដូច​ពេល​នេះ នាង​ខ្ញុំ​អាច​នឹង​ចាកចេញ​មែន តែបើ​ក្រុមហ៊ុន​មើលឃើញ​ពី​សមត្ថភាព​នាង​ខ្ញុំ មិន​ទុក​នាង​ខ្ញុំ​ចោល នាង​ខ្ញុំ​នឹង​មិន​ចាកចេញ​ឡើយ ។

គ្មាន​អ្នក​ណា​ម្នាក់​ចង់​ផ្លាស់​ប្ដូរ​កន្លែង​ធ្លាប់​ធ្វើការ​រាប់​ឆ្នាំ​មក​ហើយ​ទេ ទាល់តែ​មាន​បញ្ហា​អ្វីមួយ​ដែល​មិន​អាច​ឱ្យ​បន្ត​បាន ព្រោះ​យើង​មិន​អាច​បិទ​ច្រក​សេដ្ឋកិច្ច​យើង​បាន​ទេ ។
ទោះបី​នាង​ទៅ​ដល់​កន្លែង​ណា​ក៏​នាង​ខ្ញុំ​មិន​បំភ្លេច​គុណ​ដល់​ក្រុមហ៊ុន​សាន់​ដេ​ដែរ ព្រោះ​កន្លែង​ហ្នឹងហើយ​ជា​ម្លប់​ដ៏​ត្រជាក់​ជិត​៧​ឆ្នាំ​មក​សម្រាប់​នាង​ខ្ញុំ ។ ៥​ឆ្នាំ​មុន​ខុស​ពី​២​ឆ្នាំ​នេះ គ្រប់យ៉ាង​មិន​ដូច​ពី​មុន អ្វី​ៗ​ផ្លាស់​ប្ដូរ ដូចនេះ​នាង​ខ្ញុំ​ក៏​អាច​នឹង​ធ្វើការ​ពិចារណា​ឱ្យ​ច្បាស់​សិន ថា​ត្រូវ​នៅ ឬ​ក៏​ទៅ » ។

ប្រសិនបើ​ការ​ដើរ​ចេញពី​ផលិតកម្ម​សាន់​ដេរ​បស់​តារាចម្រៀង​នាង​អីុវ៉ា លេច​ចេញ​ជា​រូបរាង​មែន​នោះ ចាត់​ទុក​ថា​ជា​តារាចម្រៀង​ទី​ពីរ បន្ទាប់​ពី​តារាចម្រៀង​លោក កែវ វាសនា ដែល​ចាកចេញ​ទៅ​នៅ​ផលិតកម្ម​ថោ​ន ៕