ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​នៅ​ទីផ្សារ​ខេត្តក្រចេះ​មិន​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ដោយសារ​ធាតុគីមី​នោះ​ទេ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​នាយកដ្ឋាន​កាំកុងត្រូល បាន​សម្តែង​ក្តី​មោទនភាព​យ៉ាង​ក្រៃ​លែង​នៅ​ពេល​ដែល​រក​ឃើញ​ថា មុខទំនិញ​ជា​ផលិតផល​ម្ហូប​អារ​ហារ​ដែល​កំពុង

ខេត្តក្រចេះ ៖ មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​នាយកដ្ឋាន​កាំកុងត្រូល បាន​សម្តែង​ក្តី​មោទនភាព​យ៉ាង​ក្រៃ​លែង​នៅ​ពេល​ដែល​រក​ឃើញ​ថា មុខទំនិញ​ជា​ផលិតផល​ម្ហូប​អារ​ហារ​ដែល​កំពុង តែ​ដាក់​លក់​ក្នុង​ទីផ្សា​ខេត្តក្រចេះ​ថា មិន​មាន​សារធាតុ​គីមី​ហាមឃាត់​ដែល​បង្ក​ប៉ះពាល់​សុខ ភាព​អ្នក​ទទួលទាន​នោះ​។ បើ​ទោះបីជា​ខេត្ត​នេះ​មាន​ទីផ្សារ​ធំ​ទូលាយ​ក៏​ងាយ​ក្នុង​ការ​នាំ​ទំនិញ​ឆ្លង​ដែន​ពី​ប្រទេស​ជិតខាង មិនតែប៉ុណ្ណោះ​ខេត្ត​នេះ​កន្លង​មក​ធ្លាប់​ផ្ទុះ​នូវ​បាតុភាព​ពុល​ចំណីអាហារ​ជា​ច្រើន​លើក​ច្រើន​សារបាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​គ្រោះ​រាប់​សិប​នាក់​យ៉ាងណា​ក្តី​។

ការ​មាន​ប្រសាសន៍​ដោយ​សម្តែង​នូវ​ក្តី​មោទនភាព​បែប​នេះ​របស់​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ក្នុង​ពេល​ដែល​ឯកឧត្តម​ប្រតិភូ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មក​ពី​នាយកដ្ឋាន​កាំកុងត្រូល​ជា​ច្រើន​នាក់ សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​យុទ្ធនាការ​ពិនិត្យ​គុណភាព​មុខទំនិញ បន្លែ​ផ្លែ​ឈើ​ផលិតផល​ម្ហូប​អារ​ហារ​នៅ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​។ ដោយ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​ប្រសាសន៍​លើក​ឡើង​ថា ដោយសារ​តែ​ពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​លើ​មុខទំនិញ ផលិតផល​មានគុណ​ភាពរ ឬ​គ្មាន​គុណភាព ទើប​ពួក​គាត់​បាន​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​មុន​ពេល​នាំ​មក​ដាក់​លក់​។

មួយវិញទៀត​មុខទំនិញ​ជា​គ្រឿង​ឧបភោគបរិភោគ​ដែល​ពួក​គាត់​បាន​យក​មក​ដាក់​លក់ ក្នុង​នោះ​ភាគច្រើន​ជា​ទំនិញ​នាំ​ចូល​មក​ពី​រាជធានី​ភ្នំពេញ​គឺ​ទំនិញ​ទាំងនោះ បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​ជំនាញ​កាំកុងត្រូល​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​។ ក្រុម​មន្ត្រី​ជំនាញ​នាយកដ្ឋាន​កាំកុងត្រូល​ដែល​បាន​ចុះ​អនុវត្ត​ត្រួតពិនិត្យ ក៏​បាន​អះអាង​ឲ្យ​ដឹង​ដែរ​ថា មានមុខ​ទំនិញ​ជា​ច្រើន​ដូច​ជា បន្លែ ផ្លែ​ឈើ ដែល​ជា​ផលិតផល​ចំណី​អារ​ហារ ក៏​ដូច​ជា​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ទៀត ដែល​ពលរដ្ឋ កំពុង​តែ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​សាមគ្គី ក្រុង​ក្រចេះ​ត្រូវ​បាន​យក​មក​ពិនិត្យ​ដើម្បី​វិភាគ​រកសារ​ធាតុគីមី​ហាមឃាត់ ក៏​ដូច​ជា​គុណភាព​ទំនិញ ជាមួយ​រថយន្ត​ចល័ត​ពិសេស​របស់​នាយកដ្ឋាន​កាំកុងត្រូល​តែ​ក៏​មិន​ត្រូវ​បាន រក​ឃើញ​នោះ​ទេ​។

ក្រុម​មន្ត្រី​បាន​លើក​ឡើង​ថា ក្នុង​យុទ្ធនាការ​ចុះ​ពិនិត្យ​វិភាគ​មុខទំនិញ​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដែល​បាន​ធ្វើ​ឡើង​រយៈពេល​២​ខែ​ជាប់​ៗ​គ្នា​នៅ​តាម​ផ្សារ​នៅ​ទូ​ទាំង​ប្រទេស គឺ​មានមុខ​ទំនិញ​បន្លែ​ផ្លែ​ឈើ​ចំនួន​៧​តោន ក្នុង​នោះ​នៅ​ខេត្តក្រចេះ​មាន​ចំនួន​ជាង​២០០​គីឡូក្រាម ត្រូវ​បាន​រក​ឃើញ​ថា​មាន​សារធាតុ​គីមី​ហាមឃាត់ និង​ខូចគុណភាព និង​ក៏​ត្រូវ​កម្ទេច​ចោល​។ បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​បន្ត​ក្នុង​យុទ្ធនាការ​នោះ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក ជា​អគ្គនាយកដ្ឋាន​កាំកុងត្រូល​លោក​ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​អះអាង​ថា សកម្មភាព​ការ​អនុវត្ត​ចុះ ត្រួតពិនិត្យ​លើ​មុខទំនិញ​នៅ​តាម​ផ្សា​រទូ​ទាំង​ប្រទេស គឺ​នឹង​ត្រូវ​អនុវត្ត​ធ្វើ​ឡើង​ជាប់​ជា​ប្រចាំ ដើម្បី​ពង្រឹង និង​បង្កើន​សមត្ថភាព​ទំនិញ​នាំ​ចូល​តាម​ច្រក​ពំ​ដែន  ក៏​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខភាព ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​។

ជាមួយនឹង​ការ​មាន​ប្រសាសន៍​លើក​ឡើង​ដោយ​សង្កត់ធ្ងន់​បែប​នេះ ពី​មន្ត្រីជាន់ខ្ពស់​របស់​នាយកដ្ឋាន​កាំកុងត្រូល បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ខេត្តក្រចេះ​សម្តែង​ការ​ជឿជាក់​ជាមួយនឹង​គុណភាព​មុខទំនិញ​ផលិតផល​អាហារ​ដែល​ពួក​គាត់​បាន​ទិញ​មក​ទទួលទាន​សព្វថ្ងៃ​។ ខណៈ​ដែល រយៈ​កាលពី​ឆ្នាំ​កន្លង​ទៅ​ជាប់​ៗ​គ្នា ពលរដ្ឋ​នៅ​ខេត្តក្រចេះ មានការ​ព្រួយបារម្ភ​ទៅ​នឹង​ការ​ពុល​ចំណី​អារ​ហារ​។ ដោយ​កាលនោះ​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់ និង​រង​គ្រោះ​ពិការ​អវយវៈ ដោយសារ​រង​នូវ​សារធាតុពុល ដូច​ជា​ពុល​ស្រាស ពុល​សាច់​ឆ្កែ និង​ពុល​បន្លែ​ត្រី​សាច់​ជាដើម​នោះ​៕