ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុស​គ្នា​1​ម៉ោង​សោះ​ធ្វើ​ឱ្យ​មនុស្ស​2​នាក់​របួសធ្ងន់​នៅ​ក្រុង​ស្វាយ​រៀង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ខុស​គ្នា​តែ​1​ម៉ោង​មាន​គ្រោះថ្នាក់

ខេត្តស្វាយរៀង ៖ ខុស​គ្នា​តែ​មួយ​ម៉ោង​មាន​គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា​បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​នៅ​ថ្ងៃ​ទី​១៥ មីនា មូលហេតុ​គឺ​បើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន និង​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ។ ករណី​ទី​១ កើតឡើង​វេលា​ម៉ោង​១២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៥ មីនា នៅ​ចំណុច​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង បង្ក​ឡើង​ដោយ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​សិស្ស​ដើរ​តាម​ថ្នល់​ចំ​ពាក់​កណ្តាល​ខ្លួន​ពីក្រោយ​ដួល​បោក​ទៅ​លើ​ថ្នល់​របួស​បែក​មុខ បែកក្បាល ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ និង​ចាប់ខ្លួន​ជន​បង្ក​យក​ទៅ​ទីបញ្ជាការដ្ឋាន​​កងរាជអាវុធហត្ថ​ខេត្ត ។

ករណី​ទី​២ កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ មីនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​កែង​ផ្លូវបំបែក​ជា​បី​ខាង​មុខ​ពោង​ទឹក ជាប់​របង​វិទ្យាល័យ ស្វាយ​រៀង ស្ថិត​ក្នុងភូមិ​ស្រះ​វង្ស​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បណ្តាល​ឲ្យ​បុរស់​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស់​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​សេ​១២៥ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1G-4555 លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច លុះ​មក​ដល់​ផ្លូវបំបែក​ជា​បី​ក៏​បាន​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​មិន​មើល​ក្រោយ ស្រាប់​តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ព​ណ៏​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-1447 បើកបរ​ស្រប​ទិស​គ្នា​ពី​កើតមក​លិច​ដែរ​យ៉ាង​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ម៉ូតូ​ចំពាក់​កណ្ដាល​ពេញទំហឹង​ខ្ទាត​​ម៉ូតូ និង​មនុស្ស​ដួល​ទៅ​លើ​ថ្នល់​របួស​ធ្ងន់ធ្ងរ រីឯ​រថយន្ត​បង្ក​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ហាវ​ថ្នល់​ដែល​មានកំ​ពស់​ជិត​៥​ម៉ែត្រ​បណ្ដាល​អោយ​ខូចខាត​ផ្នែក​ខាង​មុខ​រថយន្ត​ទាំងស្រុង​។ រីឯ​​អ្នក​បើករថយន្ត​ឈ្មោះ ខៅ សៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង និង​អ្នក​រួម​ដំណើរ​បាន​ចេញពី​ក្នុង​រថយន្ត​មិន​មាន​រង​របួស​អ្វី​នោះ​ទេ ៕