ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dybala៖ ខ្ញុំ​ចង់​ប្រកួត​ប៉ះ Barcelona នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champion League

7 ឆ្នាំ មុន

តារា​ឆ្នើម​របស់​ក្លិប Juventus កីឡាករ Paulo Dybala មាន​បំណង​ចង់​ប្រកួត​ប៉ះ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona ជា​ថ្មី​ម្តងទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆេ​ម​ពាន​លី​គ ដូច​កាលពី​ឆ្នាំ​២០១៥ ដែរ ។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ

តារា​ឆ្នើម​របស់​ក្លិប Juventus កីឡាករ Paulo Dybala មាន​បំណង​ចង់​ប្រកួត​ប៉ះ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona ជា​ថ្មី​ម្តងទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆេ​ម​ពាន​លី​គ ដូច​កាលពី​ឆ្នាំ​២០១៥ ដែរ ។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន Premium Sports ថា​៖ «​ក្នុង​ចំណោម​ក្លិប​ធំ​ៗ​ទាំង​បីដូច​ជា Barcelona, Real Madrid និង Bayern ខ្ញុំ​ចង់​ប្រកួត​ប៉ះ​ក្លិប Barcelona ជាងគេ ដូច​ជា​ការ​ប្រកួត​ឆេ​ម​ពាន​លី​គ វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​២​ឆ្នាំ​មុន​ដែរ ដែល​ពេល​នោះ​ខ្ញុំ​មិន​ទាន់​ចូល​លេង​ក្នុង​ក្លិប Juventus នេះ​ទេ »​។

Dybala បន្ថែម​ទាំង​មាន​ជំនឿ​ចិត្ត​ថា​៖ «​យ៉ាងណាមិញ ការ​ចាប់ឆ្នោត​នឹង​ប្រាប់​យើង​ឱ្យ​ដឹង​ថា យើង​នឹង​ត្រូវ​ប្រកួត​ប៉ះ​ក្រុម​ណា​នៅ​វគ្គ​បន្ទាប់ ហើយ​យើង​នឹង​ព្យាយាម​យកជ័យ​ជម្នះ​រហូត​ដល់ទី​បញ្ចប់​» ។

ការ​លើក​ឡើង​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ជួយ​ឱ្យ Juventus យកឈ្នះ Porto ១-០ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី​៤២ កាលពី​ថ្ងៃ​ទី​១៤ មីនា កន្លង​ទៅ ខណៈ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង Juventus ឈ្នះ Porto ៣-០ ៕