ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សស្លា.ប់ប៉ុណ្ណឹងហើយ នៅផ្ទុះជម្លោះ​អត់ត្រូវថ្លៃដឹក​​សព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បុក​ពីក្រោយ ខណៈ​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​បោក​នឹង​បង្គោល​ស្លាក​សញ្ញា​បង្ហាញផ្លូវ​បាក់​ក​ស្លា.ប់ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមីនា នៅ​កែង​ផ្លូវ​ឧកញ៉ា​ម៉ុង ឫ​ទ្ធី និង​ផ្លូវ​លេខ​១០១៥ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បុក​ពីក្រោយ ខណៈ​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​បោក​នឹង​បង្គោល​ស្លាក​សញ្ញា​បង្ហាញផ្លូវ​បាក់​ក​ស្លាប់ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមីនា នៅ​កែង​ផ្លូវ​ឧកញ៉ា​ម៉ុង ឫ​ទ្ធី និង​ផ្លូវ​លេខ​១០១៥ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ឈ្មោះ រឿ​ន សុ​ភី​និ​ត អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជា​កម្មករ​សំណង់​នៅ​បុរី​សែន​សុខ ស្នាក់​នៅ​ម្តុំ​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។ ចំណែក​រថយន្ត​ខាងលើ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។
សព​ជន​រង​គ្រោះ ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​ទុក​ឱ្យ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ក្រោយ​ពេល​កើតហេតុ​ភា្ល​ម គេ​ឃើញ​មាន​រថយន្ត​ហុ​ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ២A-៦៧៥៩ តែ​គ្មាន​បំពាក់​ស្លាក​សញ្ញា​សង្គ្រោះ​បន្ទាន់ ឬ​ឈ្មោះ​អង្គភាព​ទេ បាន​មក​ដឹក​សព​សំដៅ​ទៅ​វត្ត​ទឹកថ្លា ហើយ​ពេល​ទៅ​ដល់​វត្ត​បាន​ទារ​ថ្លៃ​ដឹក​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ចំនួន​១៧០​ដុល្លារ ។ ពេល​នោះ ដោយ​សាច់ញាតិ​សព​មិន​មាន​លទ្ធភាព​បាន​សុំ​ចុះថ្លៃ​ខ្លះ ធ្វើ​ឲ្យ​ផ្ទុះ​ការ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ ទើប​ម្ចាស់​រថយន្ត​ព្រម​ទទួលយក​ថ្លៃ​ដឹក​ចំនួន​១០០​ដុល្លារ ក្នុង​ចម្ងាយ​ដឹក​ជាង​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឲ្យ​តែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម្តង​ៗ គេ​ឃើញ​រថយន្ត​ខាងលើ​មក​ដណ្តើម​ដឹក​សព ឬ​អ្នក​របួស​ជាមួយ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​រដ្ឋ និង​គ្លីនិកនានា​ផង​ដែរ ។ ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ម្ចាស់​រថយន្ត​ខាងលើ​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​អ្នកបើកបរ​រថយន្ត​គ្លីនិក​ឯកជន ហុង ហាក់ ថែម​ទាំង​គំរាម​រក​បាញ់​ទៀត​ផង ហើយ​បាន​ប្រាប់​ថា រថយន្ត​គេ​ដឹក​មិន​យក​លុយ​ទេ ស្រាប់តែ​ដឹក​សព​ទៅ​ខេត្តពោធិ៍សាត់​ទារ​យក​ថ្លៃ​២៥០​ដុល្លារ​។

ប្រជាពលរដ្ឋ​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ និង​ចាត់វិធានការ​លើ​ករណី​នេះផង ព្រោះ​អាច​មាន​ជន​ឆក់​ឱកាស​មក​បន្លំ​រកស៊ី​អារ​.​ក​រាស្ត្រ ស្រប​ពេល​ដែល​គ្នា​កំពុង​មានទុក្ខសោក​នោះ ៕