ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេ​ន សាយ​ចៃ ត្រៀម​បទ​ចម្រៀង​ថ្មី​សម្រាប់​បុណ្យចូលឆ្នាំថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ឆ្នាំ​ហើយ​ដែល​តារាចម្រៀង​ខ្មែរសុរិន្ទ​អ្នក​នាង​ចេ​ន សាយ​ចៃ បង្ហាញ​វត្ត​មាននៅ​ផលិតកម្ម​ថោ​ន ។ បទ​ចម្រៀង ថ្មី​ៗ​ជា​ច្រើន​ត្រូវ​ផលិតកម្ម​ផ្តល់​ឱ្យ​នាង​ច្រៀង​ដែល​នាង​ចាត់​ទុក​ថា

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ឆ្នាំ​ហើយ​ដែល​តារាចម្រៀង​ខ្មែរសុរិន្ទ​អ្នក​នាង​ចេ​ន សាយ​ចៃ បង្ហាញ​វត្ត​មាននៅ​ផលិតកម្ម​ថោ​ន ។ បទ​ចម្រៀង ថ្មី​ៗ​ជា​ច្រើន​ត្រូវ​ផលិតកម្ម​ផ្តល់​ឱ្យ​នាង​ច្រៀង​ដែល​នាង​ចាត់​ទុក​ថា ជា​ការ​លើក​មុខមាត់​ខ្លាំង​សម្រាប់​នាង​ក្នុង​ឆ្នាំ​ថ្មី ។ ចេ​ន សាយ​ចៃ មាន​បទ​ចម្រៀង​តាម​លំនាំ​ដើម និង​បទ​ថ្មី​ដែល​ផលិតកម្ម​ផ្តល់​ជូន​ទាំង​បទ​ទោល និង​បទ​ឆ្លើយឆ្លង​ជាមួយ​តារា​ខ្មែរសុរិន្ទ​ដែរ គឺ​លោក​ឃុ​ង ឃុ​យ​។ សរុប​បទ​ចម្រៀង​ដែល​ផលិតកម្ម​ផ្តល់​ឱ្យ​ចេ​ន សាយ​ចៃ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ប្រមាណ​១៤​បទ ។

អ្នក​នាង​ចេ​ន សាយ​ចៃ កោតសរសើរ​ផលិតកម្ម​ថោ​ន​ដែល​ផ្តល់​ឱកាស ផ្តល់​តម្លៃ​លើកមុខ​មាត់​អ្នកចម្រៀង​ខ្មែរសុរិន្ទ​ទាំង​រូប​នាង​លោក​លោក​ឃុ​ង ឃុ​យ ។ ក្នុង​ចំណោម​បទ​ចម្រៀង​ដែល​នាង​ច្រៀង​ទាំងនោះ​គឺ​នាង​ពេញចិត្ត​ទាំងអស់​មិន​ថា​តែ​បទ​ថ្មី ឬ​បទ​មរតក​ដើម​ទេ ។ «​បទ​ចម្រៀង​មរតក​ដើម​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មាន​មោទនភាព​នៅ​ពេល​ដែល​បាន​ច្រៀង​បើ​ទោះបីជា​ពេល​ខ្លះ​នាង​ខ្ញុំ​ច្រៀង​មិន​បាន​ល្អ​ដូច​ម្ចាស់​ដើម​ក្តី ក៏​នាង​ខ្ញុំ​សប្បាយចិត្ត និង​រំពឹង​ថា ទស្សនិកជន​យោគយល់​អធ្យាស្រ័យ​ចំពោះ​នាង​ខ្ញុំ និង​តារាចម្រៀង​ខ្មែរសុរិន្ទ​ដទៃ​ទៀត ។ បទ​ចម្រៀង​ដែល​និពន្ធ​ថ្មី​ដោយ​អ្នកនិពន្ធ​ខ្មែរ​ពិតជា​ធ្វើ​ឲ្យ​នាង​កាន់តែ​សប្បាយចិត្ត​ព្រោះតែ​នាង​ខ្ញុំ​មានឱកាស​ច្រៀង​នូវ​អ្វី​ដែល​នាង​ចង់បាន និង​ប្រើប្រាស់​ទេព​កោសល្យ​ផ្ទាល់ខ្លួន​ក្នុង​ការ​ច្រៀង​។ បច្ចុប្បន្ន​នាង​ខ្ញុំ​ទទួល​បានការ​លើកទឹកចិត្ត​ច្រើន​ពី​ផលិតកម្ម និង​ប្រជាជន​ខ្មែរ​ជា​ច្រើន ។ ពិតជា​មាន​អារម្មណ៍​រំភើប​រក​អ្វី​ប្រៀប​មិន​បាន ព្រោះតែ​កម្មវិធី​ប្រគំ​តន្ត្រី​តាម​ស្រុកស្រែ​ជនបទ​មាន​អ្នកគាំទ្រ​ច្រើន ហើយ​បើ​ទោះបីជា​ផ្លូវ​ឆ្ងាយ​គាត់​ក៏​នៅ​តែ​តស៊ូ​មក​ទស្សនា​មក​គាំទ្រ » ។

អ្នក​នាង​ចេ​ន សាយ​ចៃ ចង់បាន​លំនៅ​ឋាន​ផ្ទាល់ខ្លួន​មួយ​នៅ​ភ្នំពេញ​ប្រសើរ​ជាង​ការ​ស្នាក់​នៅ​សណ្ឋាគារ​ដែល​ត្រូវ​ចំណាយ​ខ្ពស់ តែ​មិន​ទាន់​សម្រេច​បំណង​នៅឡើយ ៕