ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ភ័យ​ស្លន់ស្លោ​រទាំង​ព្រលឹង​ចុង​សក់​នោះ​បើ​នៅ​សុខ​ៗ​ចឹ​ង​ៗ​អី​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​​មួយ​គ្រឿង​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​យ៉ាង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ រថយន្តមួយ​គ្រឿង​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​យ៉ាង​ខ្លាំង​ពេល​ដែល​កំពុង​តែ​បើកបរ​នៅ​តាម​ផ្លូវ​ក្បែរ​វិមាន​ឯករាជ្យ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ សំណាងល្អ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា​ទើប​មិន​បង្ក​ឱ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ មីនា នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៥ (​ខាងកើត​វិមាន​ឯករាជ្យ​) ផ្លូវ​ព្រះ​សុរា​ម្រិ​ត ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ចតុមុខ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្តពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-0413  មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ទាំង​មាន​ស្ត្រី​ចំនួន​ពីរ​នាក់​រួម​ដំណើរ​ផង​ដែរ​នោះ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​កំពុង​តែ​បើកបរ​សុខ​ៗ​នោះ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​ចេញ​អណ្តាតភ្លើង និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ឆេះ​នៅ​ផ្នែក​ខាង​មុខ​រថយន្ត ភ្លាម​នោះ​អ្នកបើកបរ​ក៏​ព្យាយាម​បួង​ចង្កូត​ចូល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​នាំ​គ្នា​ស្ទុះ​បើកទ្វារ​ចុះ​ចេញពី​ក្នុង​រថយន្ត​ទាំង​៣​នាក់​ទាំង​ព្រលឹង​ចុង​សក់​តែ​ម្តង​។

តាម​ប្រភព​ដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​អ្នកបើកបរ និង​អ្នក​ជិះ​ប្រុស ស្រី​ទាំង​៣​នាក់​បាន​ឈប់ និង​នាំ​គ្នា​រត់​ចេញពី​ក្នុង​រថយន្ដដែល​កំពុង​តែ​ឆេះ​នោះ​អស់ហើយ ក៏​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នក​ជិតខាង​ជួយ​ទាញ​ទុយោ​ទឹក​មក​ជួយ​បាញ់​ពន្លត់​ទាន់​ពេលវេលា និង​មិន​បាន​បង្ក​ឱ្យ​ឆេះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ឡើយ ។ រថយន្ត​ខាងលើ​នេះ​ដែរ​បាន​បង្ក​ឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​ដោយ​បាន​ឆេះ​បំផ្លាញ​អស់​គ្រឿង​ផ្នែក​ខាង​មុខ​មួយ​ចំនួន និង​មិន​អាច​បើកបរ​បាន​ឡើយ​ហើយ​ក៏​ជា​រថយន្ត​ដែល​ទើបតែ​បាន​ធ្វើការ​ប្តូរ​ម៉ាស៊ីន​រួច​ហើយ​នា​ពេល​ថ្មី​ៗ​នេះ ៕