ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! ហង្ស ម៉ា​រិ​នី ​បោះ​ដើមទុន​ជិត​២០​ម៉ឺន​ដុល្លារ​​…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ហង្ស ម៉ា​រិ​នី​ ដែល​លេចធ្លោ​ជាមួយ​សកម្មភាព​មនុស្សធម៌​កន្លង​មក​ ត្រូវ​បាន​មហាជន​ស្គាល់​យ៉ាង​ច្បាស់ ​ស្រាប់តែបាន​​បើកមុខ​ជំ​នួ​ញ​ថ្មី​មួយ​ ជា​ថៅកែ​ហាង​រក្សា​សម្រស់​ដ៏​ធំ​មួយ ដែល​នាំ​ចូល​ផលិត​ល​ផល​មក​ពី​កូរ៉េ​ ដោយ​ស្រី​ស្អាត​រូប​នេះ ​ចំណាយ​ទុន​ដល​ទៅ​ជិត​២០​ម៉ឺន​ដុល្លារ​ឯណោះ​ ។​

​រាជធានីភ្នំពេញ ៖ តារា​សម្តែង​ហង្ស ម៉ា​រិ​នី​ ដែល​លេចធ្លោ​ជាមួយ​សកម្មភាព​មនុស្សធម៌​កន្លង​មក​ ត្រូវ​បាន​មហាជន​ស្គាល់​យ៉ាង​ច្បាស់ ​ស្រាប់តែបាន​​បើកមុខ​ជំ​នួ​ញ​ថ្មី​មួយ​ ជា​ថៅកែ​ហាង​រក្សា​សម្រស់​ដ៏​ធំ​មួយ ដែល​នាំ​ចូល​ផលិត​ល​ផល​មក​ពី​កូរ៉េ​ ដោយ​ស្រី​ស្អាត​រូប​នេះ ​ចំណាយ​ទុន​ដល​ទៅ​ជិត​២០​ម៉ឺន​ដុល្លារ​ឯណោះ​ ។​

ការ​ជាប់​ងារ​ជា​ថៅកែ​ហាង​ផលិតផល​សម្រស់​នេះ​ ហង្ស ម៉ា​រិ​នី​ មើលទៅ​ដូច​ជា​គេច​មុន​ផុត​ពី​ព័ត៌មាន​ ដែល​តែងតែ​លើក​ឡើង​លើ​តារា​ស្រី​ឱ្យ​តែ​ចំណាយ​អ្វី​ធំដុំ​ បើកមុខ​របរ​ច្បាស់​ជា​មាន​សង្សារ ​ឬ​គូស្នេហ៍​ទ្រព្យ​ស្តុក​ជួយ​យិ​ត​យោង​ជាក់​ជា​មិន​ខាន​ ។

នៅ​ពេល​ជជីក​​សួរនាំ​ពី​បញ្ហា​នេះ​ ស្រី​តូច​ច្រឡឹង​​ហង្ស ម៉ា​រិ​នី​ បាន​រៀបរាប់​ថា​ ហាង​របស់​នាង​មានឈ្មោះ​ថា​«Unique»​ ដែល​ទើបតែ​បើក​ដំណើរការ​ក្តៅ​ៗ​ មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទង់​ ម្តុំ​ស្តុ​ប​ផ្សារ​ដើម​.គ​ នៅ​ទល់មុខ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ​។ ​លុះ​នៅ​ពេល​ជជីក​សួរនាំ​ពី​បញ្ហា​នេះ ​ស្រី​តូច​ច្រឡឹង​បាន​រៀបរាប់​ថា​ ​ហាង​នេះ​ជា​របស់​បងស្រី​ធម៌​របស់​នាង​មានឈ្មោះ​ថា ​អ៊ា ប៉​ហ៊ា​ប​ ដែល​​ស្រឡាញ់​រាប់អាន​នាង​ ទើប​បណ្តោយ​ឲ្យ​ប្រើ​រូប​នាង​ដាក់​តាំង​មុខ​ហាង​លើ​ប៉ាណូ​ ព្រមទាំង​អនុញ្ញាតិ​ឲ្យ​នាង​ចុះ​ផលិត​វី​ដេ​អូ​ចែក​ចាយ​ផលិតផល ​និង​ឃោសនា​ផលិតផល​នោះ​ដែរ ​។​

យ៉ាងណា ​តាម​ការ​លើក​ឡើង​ពី​តារា​សិល្បៈ​សុ​ទ្ធតែ​លើក​ឡើង​ថា​ ហង្ស ម៉ា​រិ​នី​ ពិតជា​ម្ចាស់​ហាង​សម្រស់​ខាងលើ​ ដោយសារ​តែ​នាង​ធ្លាប់​ប្រកាស​ថា ​ចង់​បើកហាង​ផលិតផល​នាំ​ចូល​ពី​ក្រៅប្រទេស​យក​មក​ប្រជែង​ទីផ្សារ​កន្លង​មក​។

យ៉ាងណា​ម៉ា​រិ​នី​បាន​អះអាង​ថា ​ដំណឹង​បើកហាង​នេះ​មាន​គេ​សួរនាំ​ច្រើន​តែ​នាង​មិន​ខ្វល់​នោះ​ទេ ​ការណ៍​ពិត​នៅ​លើ​រូប​នាង​នាង​ដឹង​តែ​ខំ​ឃោសនា​ផលិតផល​ទាំងនោះ​ មក​ពី​កូរ៉េ​ដែល​មាន​ផលិតផល​រក្សា​សម្រស់​ច្រើន​មុខ​មិន​ថា ​ផលិតផល​សម្រស់​ស្បែក​មុខ​ដង​ខ្លួន​​ និង​សក់​សុ​ទ្ធ​​តែ​នាំ​ចូល​ពី​កូរ៉េ​តែ​ម្តង​ ។