ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ប្រេងឥន្ធនៈ​សម្រាប់​ការ​ដឹក​ជញ្ជូន​ឥណ្ឌូ​ណេ​ស៊ី​នឹង​កើនឡើង​13%

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អនុរដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​ធនធាន​រ៉ែ លោក Arcandra Tahar បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រសួង​ព្យាករ​ថា តម្រូវការ​ប្រេងឥន្ធនៈ​នឹង​កើនឡើង​១៣%​ជា​រៀង​រាល់​ឆ្នាំ មាន​ន័យ​ថា

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អនុរដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​ធនធាន​រ៉ែ លោក Arcandra Tahar បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រសួង​ព្យាករ​ថា តម្រូវការ​ប្រេងឥន្ធនៈ​នឹង​កើនឡើង​១៣%​ជា​រៀង​រាល់​ឆ្នាំ មាន​ន័យ​ថា ការ​លូតលាស់​តាម​ការ​ព្យាករ​នេះ​នឹង​ច្រើន​ជាង​កំណើនសេដ្ឋកិច្ច​ដែល​ស្មើ​៥% ។

លោក​ថ្លែង​ថា ៖ « នេះ​គឺជា​មុខសញ្ញា​បង្ហាញ​ថា ការ​ផ្តោត​គំនិត​របស់​ពួក​យើង​ត្រូវ​តែ​មាន​លើ​កម្មវិធី​ប​ម្លា​ស់​ប្តូរ​ប្រេងឥន្ធនៈ » ។

គួរ​បញ្ជាក់​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ចាប់ផ្តើម​អនុញ្ញាត​ឲ្យ​យានយន្ត​ប្រើប្រាស់​កញ្ចប់​ប​ម្លា​ស់​ប្តូរ​ប្រេង មក​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ និង​ឧស្ម័ន​ផ្សេង​ទៀត​កាលពី​ឆ្នាំ​២០១២ ។ វា​ជំរុញ​ឲ្យ​អតិថិជន​ផ្លាស់​ប្តូរ​ពី​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ទៅ​ប្រភព​ផ្សេង​ទៀត ដែល​មិន​ប៉ះពាល់​បរិស្ថាន​ច្រើន​ដូច​ប្រេង​ធម្មតា ។

ប៉ុន្តែ​ភាព​ខុស​គ្នា​បន្តិចបន្តួច​នៃ​តម្លៃ ជាមួយ​កង្វះខាត​នៃ​ស្ថានីយ​ឧស្ម័ន​ទាំងនោះ​ធ្វើ​ឲ្យ​អតិថិជន​នៅ​តែ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ច្រើន ។ ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ Pertamina ឲ្យ​ដឹង​ថា នា​ចុងឆ្នាំ​២០១៦ ស្ថានីយ​ឧស្ម័ន​សរុប​ទូ​ទាំង​ប្រទេស គឺ​មាន​តែ​៥៧​កន្លែង​ប៉ុណ្ណោះ ៕​