ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចំណាយ​រាប់រយ​លាន​ដុល្លារ​លើ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ

7 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ វៀតណាម​បាន​ចំណាយ​ប្រាក់​ប្រមាណ​១៦៤​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ ទៅ​លើ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ ដែល​ភាគច្រើន​ពី​ប្រទេស​ចិន និង​ថៃ ។ នេះ​បើ​យោង​តាម​ស្ថាប័ន​

ទីក្រុង​ហាណូយ ៖ វៀតណាម​បាន​ចំណាយ​ប្រាក់​ប្រមាណ​១៦៤​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ ទៅ​លើ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ ដែល​ភាគច្រើន​ពី​ប្រទេស​ចិន និង​ថៃ ។ នេះ​បើ​យោង​តាម​ស្ថាប័ន​គយ​វៀតណាម​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ កាលពី​ថ្ងៃ​ទី​១៤ មីនា ម្សិលមិញ ។

គយ​វៀតណាម​បាន​និយាយ​ថា តម្រូវការ​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​បាន​កើនឡើង​នូវ​ការ​ទទួលទាន​ផ្លែ​ឈើ និង​បន្លែ ជា​ពិសេស​ពី​ប្រទេស​ចិន និង​ថៃ ។ កាលពី​ខែមករា និង​កុម្ភៈ ឆ្នាំ​នេះ វៀតណាម​បាន​ចំណាយ​ប្រាក់​ជាង​៨២​លាន​ដុល្លារ​អា​មេ​រិ​កលើ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ ។

វៀតណាម​បាន​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប្រហែល​៥០%  ខណៈ​ចិន​ឈរ​នៅ​លំដាប់​ទី​២ មាន​ចំនួន​១៩% តាម​ពីក្រោយ​ដោយ​មី​យ៉ា​ន់​ម៉ា​៩% និង​សហរដ្ឋអាមេរិក​៨% ។

យោង​តាម​គយ​វៀតណាម​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​មានការ​កើនឡើង ចាប់តាំងពី​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​របស់​ថៃ បាន​ទិញ​ផ្សារ​ទំនើប Big C និង Metro កាលពី​ឆ្នាំ​២០១៥ និង​២០១៦ ។

បើ​ទោះបីជា​វៀតណាម​ជា​ប្រទេស​កសិកម្ម​ក្ដី តែ​កំណើន​ក្នុង​ការ​ចំណាយ​លើ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​របស់​ប្រទេស​នេះ​បាន​កើន​ឡើងជា​បន្ដបន្ទាប់ ។ នៅ​ក្នុង​ឆ្នាំ​២០១៦ វៀតណាម​បាន​ចំណាយ​ប្រាក់​ក្នុង​រង្វង់​៩២៥​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​ផលិតផល​ទាំងនេះ កើនឡើង​៥០%​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕