ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ដល់​កងកម្លាំង​ជួយ​សម្រួល​ចរាចរណ៍​នៅ​ម៉ោង​កកស្ទះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ដល់​កង​ម្លាំ​ង​នគរបាល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ដល់​កង​ម្លាំ​ង​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​មូលដ្ឋាន​និង​កងរាជអាវុធហត្ថ​( PM) ជួយ​សម្រួល​ចរាចរ​ណ៏​នៅ​ម៉ោង​ដែល​អាច​នឹង​មានការ​កកស្ទះ ចៀសវាង​ការ​ខាតបង់​ពេលវេលា​របស់​ប្រជាពលរដ្ឋ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​នា​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ២០១៧​នេះ ក៍បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​មេត្តា​យោគយល់​ចំពោះ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ទីកន្លែង​ការដ្ឋាន​ជួសជុល​ផ្លូវ ហើយ​យោគយល់​គ្នា​ចំពោះ​ការ​បើក​វាង​ដើម្បី​បញ្ជៀ​សការ​កកស្ទះ​ធ្ងន់ធ្ងរ​។

បើ​តាម​សម្តេច​តេ​ជោ ការ​ជួសជុល​និង​ថែទាំ​ផ្លូវ​គឺ​កំពុង​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ​គឺ​ទាំង​ផ្លូវ​ចាស់ និង​ថ្មី​ទាំង​ចាស់​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ប្រកបការងារ​របស់​ប្រជាពលរដ្ឋ ។ មក​ទល់​ថ្ងៃនេះ​គឺ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៤៩ ខ្សែ​ត្រូវ​បាន​ជួសជុល​អ៊ុត​កៅស៊ូ​ថ្មី ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាច​ចូលរួម​ផ្តល់​ព័ត៌មាន​បាន គឺ​បើ​ឃើញ​ផ្លូវ​ណាមួយ​ខូចខាត ហើយ​មិន​ទាន់​ជួសជុល  សូម​ថតរូប​ហើយ​ផ្ញើ​ចូល Facebook ក្រសួង​សាធារណការ  និង​ដឹក​ជញ្ជូន​ដើម្បី​ក្រុមការងារ​ក្រសួង​ចុះ​ទៅ​ពិនិត្យ និង​ជួសជុល​ជូន​ជា​បន្ទាន់ ហើយ​ថា​អ្វី​ៗ​ទាំងអស់​ដែល​អាច​សម្រេច​បាន​មក​ទល់​ថ្ងៃនេះ គឺ​ដោយសារ​កម្ពុជា​មាន​សុខ​សន្តិភាព​៕