ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ទី​បី​ចេញ​មុខការ​ពារ​លោក​វី​លៀម រឿង​វាយ​មាស សម្ផស្ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជម្លោះ​រវាង​តារា​សម្តែង​នាង​មាស ស​ម្ជ​ស្ស និង​អតីត​ស្វាមី​គឺ​លោក​វី​លៀម​កាន់តែ​ក្តៅ​គគុក​ខ្លាំង​ឡើង ដោយ​មានការ​ឆ្លើយឆ្លង​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​នេះ​ជន​ទី​បី​ម្នាក់​ទៀត​បាន​ចេញ​មុខ​

រាជធានី​ភ្នំពេញ ៖ ជម្លោះ​រវាង​តារា​សម្តែង​នាង​មាស ស​ម្ជ​ស្ស និង​អតីត​ស្វាមី​គឺ​លោក​វី​លៀម​កាន់តែ​ក្តៅ​គគុក​ខ្លាំង​ឡើង ដោយ​មានការ​ឆ្លើយឆ្លង​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​នេះ​ជន​ទី​បី​ម្នាក់​ទៀត​បាន​ចេញ​មុខ​បកស្រាយ​ជំនួស​លោក វី​លៀម ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​លើ មាស ស​ម្ជ​ស្ស ដូចដែល​នាង​ចោទ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ហ្វេ​ស​ប៊ុ​ក «Sady Lee» បាន​ចេញ​មុខ​បកស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​រវាង​មាស សម្ផស្ស​និង​ស្វាមី​ថា «​ក្នុង​នាម​ខ្ញុំ​អ្នក​ស្គាល់​បង William ដែរ​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា គាត់​មិនមែន​ជា​មនុស្ស​បែប​ហ្នឹង​ទេ ។ ដំបូង​ឡើយ​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា​មើល​ថ្ងៃខែ​របស់​រូប​របួស​ហ្នឹង គឺ​តាំងពី​ថ្ងៃ​ទី​១២ ខែមករា ហើយ​គាត់​ទៅ​យក​អីវ៉ាន់​គាត់​ពី​គ្លីនិក​គាត់​ទើបតែ​ម្សិល​ម៉្ងៃទេ គ្លីនិក​ហ្នឹង​មិនមែន​របស់​ស​ម្ជ​ស្ស​ទេ bong William បើក​គ្លីនិក​ហ្នឹង​ជាមួយ​ពួកម៉ាក់​គាត់ ចង់​ដឹង​អាច​ទៅ​មើល​ផ្ទាល់​បាន ។

មាឌ​គាត់​ប៉ុណ្ណឹង​បើ​គាត់​វ៉ៃ​បង ស​ម្ជ​ស្ស មែន​មិន​ដែល​វៃ​៉​តែ​ដៃ​ទេ ច្បាស់​ជា​ត្រូវ​ទាំង​មុខ​ទាំង​មាត់​ហើយ ។ ចំពោះ​អីវ៉ាន់​ហ្នឹង​ជារ​បស់បង William ទេ​ អីុចឹ​ង​គាត់​មាន​សិទ្ធិ​ទៅ​យក​វិញ​ជា​រឿង​ធម្មតា ។ 

បើ​គាត់​ពិតជា​វ៉ៃមែន​ចង់ឱ្យ​ស​ម្ជ​ស្ស​ថតរូប​ដៃ​ខ្លួនឯង​ឥឡូវ​ហ្នឹង​មក តើ​មាន​របួស​ពិតប្រាកដ​អត់ មាន​ភស្តុ​តាង​អី​មក​បញ្ជាក់​ឱ្យ​គេ​អត់ កុំ​ចេះ​តែ​ដើរ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​គេ​ពេក។ រឿង​ដែល​គាត់​លើក​មក​និយាយ​រាល់ដង ដដែល​ៗ​ថា​បោក​ហ្នឹង សួរ​ថា​បោក​អី​គេ បាន​អី​ខ្លះ ? ក្រែង​ពេល​គាត់​ចេញពីផ្ទះ​ហ្នឹង​គាត់​អត់​មាន​យក​អី​សូ​ម្បី​១​ដុល្លារ គាត់​ព្រម​ចេញ​តែ​ខ្លួន ។ បើ​អ្នកជា​មនុស្ស​ល្អ​មែន​អត់​ចង់​មានការ​ប្តឹង​តវ៉ា បង្ករឿង​រញ៉េរញ៉ៃ ហេតុ​អី​ចូល​ចិត្ត​យក​រឿង​ផ្ទៃក្នុង​មក​បង្ហោះ​ជា​សាធារណៈ​ឱ្យ​គេ​ឃើញ​ម្ល៉េះ ? ម្តេច​បានជា​ខាង​បង​វី​លៀម មិន​ដែល​តបត​មក​វិញ​អីុ​ចឹ​ង បើ​ពិត​ដូច​សម្តី​មែន ហេតុ​អី​គាត់​នៅ​ស្ងាត់ស្ងៀម អត់​រករឿង​បង្ហោះ​នេះ​បង្ហោះ​នោះ?

រឿង​អី​ក៏​ដោយ​កុំ​ជឿ​តែ​ម្ខាង បើ​គ្មាន​ភស្តុ​តាង​ច្បាស់លាស់ កុំ​ចេះ​តែ​ជឿ​ផ្តេសផ្តាស រឿង​ខ្លះ​មាន​តែ​ម្ចាស់​សាមីខ្លួន​គេ​ទេ​ដែល​ដឹង គាត់​ធ្វើ​អីុ​ចឹ​ង ដូច​ដើរ​ស្រាត​ឱ្យ​គេ​មើល​អីុចឹង។ បើ​ជ្រុល​ជា​លែងលះ​ហើយ​នៅ​តាម​រករឿង​គាត់​ធ្វើ​អី រស់នៅ​តាម​ជីវិត​រៀង​ៗ​ខ្លួន​ទៅ កុំ​សាង​បាប​ច្រើន​ពេក បើ​គ្រាន់តែ​ដើម្បី​ភាព​ល្បីល្បាញ​របស់​ខ្លួន​ធ្វើ​ឱ្យ​ខូច​កិត្តិយស​អ្នក​ដទៃ ។

ចំពោះ​តារា​សម្តែង​នាង​មាស ស​ម្ជ​ស្ស ចាត់​ទុក​អ្នក​បកស្រាយ​នោះ​គឺជា​មនុស្ស​តែ​មួយ​ដែល​ស្ថិត​ក្នុង​ក្រុម​លោក​វី​លៀម ។

មាស ស​ម្ជ​ស្ស ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា បញ្ហា​ដែល​គេ​បាន​និយាយ​នេះ​នាង​មិន​ចង់​បកស្រាយ​ឥឡូវនេះ​ទេ ចាំ​មើល​ពីរ​នាក់​ហ្នឹង នឹង​ធ្វើបាប​នាង​ដល់​ណា ។

មាស សម្ផស្ស បញ្ជាក់​ថា «​បើ​ស្រី​ហ្នឹង​គ្រាន់បើ​បង្ហាញ​រូប​ពិត​មក កុំ​យក accounts មុខ​ផ្សេង​មក​បន្លំ មាន​សហាយស្មន់​ក្បត់​ខ្ញុំ​ហើយ នៅ​ចង់​ជាន់ពន្លិច​ខ្ញុំ​ទៀត ឱ្យ​ពីរ​នាក់​ហ្នឹង​ធ្វើ​ឱ្យ​អស់ចិត្ត​សិន​ចុះ ចាំ​មើល​ភាគ​បន្ត​ទៀត​» ។

បើ​តាម​មាស ស​ម្ជ​ស្ស មានរឿង​ជា​ច្រើន​ដែល​នាង​ត្រូវ​សួរ ហេតុ​អី​បាន​ធ្វើបាប​នាង​បែប​នេះ តើ​នាង​ធ្វើ​អី​ខុស​ចំពោះ​លោក​វី​លៀម ។ ចំពោះ​ការ​និយាយ​នោះ​មិន​ពិត​ទេ ព្រោះ​តាំងពី​តូច​មក​នាង​មិន​ដែល​បាន​សាង​បាប​ជាមួយ​អ្នក​ណា​ឡើយ​។

មាស ស​ម្ជ​ស្ស និយាយ​ថា «​ខ្ញុំ​ព្យាយាម​ទូរស័ព្ទ​ទៅ​វី​លៀម​ច្រើន​ដង​ហើយ ដើម្បី​និយាយ​គ្នា​ឱ្យ​បាន​ត្រឹមត្រូវ តែ​មនុស្ស​ហ្នឹង​វា​ខុស​បានជា​មិន​ហ៊ាន​ជួប​ខ្ញុំ បើ​ពិតជា​គាត់​ត្រូវ​សូម​ជួប​គ្នា​និយាយ​ឱ្យ​បាន​ត្រឹមត្រូវ ។ អា​ឡូ​វ​ខ្ញុំ​មិន​ខ្លាច​ស្លាប់​ឡើយ ព្រោះ​ហេតុ​អី​គាត់​ធ្វើបាប​ខ្ញុំ បោកប្រាស់​ចិត្ត ខ្ញុំ​ៗ​នៅ​មិន​សុខ​ទេ ខ្ញុំ​ឈឺចិត្ត​ណាស់ ហើយ​ហេតុ​អ្វី​គាត់​មក​ធ្វើបាប​ខ្ញុំ ដើម្បី​អ្វី ខ្ញុំ​អត់​យល់​ទេ ខ្ញុំ​ត្រូវការ​និយាយ​ជាមួយ​គាត់​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​បញ្ហា​នេះ ។

មាស ស​ម្ជ​ស្ស និង​លោក​វី​លៀម បាន​លេច​ចេញ​សញ្ញា​នៃ​ការ​បែកបាក់​គ្នា​នា​ដើមឆ្នាំ​២០១៧ នេះ បន្ទាប់​ពី​មាស ស​ម្ជ​ស្ស តាមដាន​ដឹង​ស្វាមី​របស់​ខ្លួន​ក្បត់ចិត្ត និង​លួច​មាន​ស្រី​ផ្សេង ។

ក្រោយ​ពី​ផ្តាច់ចំណង​ជា​ប្តី​ប្រពន្ធ​ត្រឹម​ថ្នាក់​ឃុំ សង្កាត់ ភាគី​ទាំង​សងខាង​បាន​បញ្ចេញ​សារ​ឌឺដង ផ្លែផ្កា​ដាក់​គ្នា ។ មិនតែប៉ុណ្ណោះ​លោក​វី​លៀម​ព្រមាន​នឹង​បញ្ចេញ​រឿងអាស្រូវ​របស់​មាស សម្ផស្ស​ទៀត​ផង ៕