ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ខ្លួនឯង​អន់

7 ឆ្នាំ មុន

មាន​ប្រពន្ធ មានកូន​ហើយ គេ​ឆក់​យក​ទៅ​បាត់​…​មក​ដើរ​ស្រែកថ្ងូរ​…​មក​ដើរ​ប្រកាស​ថា មាន​គេ​បំបែក​…​ដើរ​ស្រែក​ខឹង​គេ ខឹង​ឯង​ថា​..

មាន​ប្រពន្ធ មានកូន​ហើយ គេ​ឆក់​យក​ទៅ​បាត់​…​មក​ដើរ​ស្រែកថ្ងូរ​…​មក​ដើរ​ប្រកាស​ថា មាន​គេ​បំបែក​…​ដើរ​ស្រែក​ខឹង​គេ ខឹង​ឯង​ថា​…​អ្នក​នេះ​អ្នក​នោះ​បំបែក​អញ​! តាម​ពិត​ទៅ មក​ពី​ខ្លួនឯង​អន់​ពេក​…​មក​ពី​ខ្លួនឯង មិន​ចេះ​ថ្នាក់ថ្នម​ប្រពន្ធ​កូន​…​មិន​ចេះ​សាមគ្គី​ល្អ ក្នុង​សង្គម​គ្រួសារ​…ក្នុង​សង្គម​អ្នក​ជិតខាង​…​។ ដល់​ពេល​គេ​ឆក់​យក​ទៅ​បាត់​…​ដល់​ពេល​គេ​រុញ​ចេញ​…​ច្រានចោល​មិន​ឱ្យ​ឡើង​គ្រែ​ជាមួយ​…​ដើរ​ស្រែ​កថា មាន​គេ​បំបែក​…​។

តាម​ពិត​ទៅ​មក​ពី​ខ្លួនឯង អន់​ពេក ! ឱ្យ​គេ​បំបែក​បាន មក​ពី​ខ្លួនឯង​អន់ !! អន់​មែន​…​ហេ ! ហេ !

ធ្វើ​មេដឹកនាំ​បក្សនយោបាយ​…​ក៏​វា​អត់​ខុស​គ្នា​ដែរ​…​។ បើ​រឹង​មាំ​…​មាន​អ្នក​ណា​បំបែក​បាន​ទៅ ? បើ​មាន​គេ​បំបែក​បាន ត្រូវ​តែ​ទទួលស្គាល់​ដោយ​ខ្លួនឯង​ថា​…​មក​ពី​អញ​អន់​ពេក​ហើយ​! អញ​ធ្វើ​មេ​មិន​គោរព​ច្បាប់​…

កុំ​ខឹង​គេ​…​ខឹង​ខ្លួនឯង​វិញ ប្រសើរ​ជាង​…​ដល់​ពេល​គេ​ច្រានចោល​…​ទើប​ភ្ញាក់ខ្លួន​…​ប៉ុន្តែ​ហួសពេល​ហើយ​…​អ្វី​ៗ​ច្រូច​អស់ហើយ​…​ថយ​ឱ្យ​ឆ្ងាយ​…​ចប់​ហើយ !!
                   អា​ឡេវ