ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​កក់ខែ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បំផ្លាញ​ផ្ទះ​២០​ខ្នង​ដំណាំ​តា​ង៉ែ​ន​ជាង​៤៥០​ដើម

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​យ៉ាងតិច​២០​ខ្នង និង​ដំណាំ​តា​ង៉ែ​ន​ជាង​៤៥០​ដើម បាន​រង​ការ​ខូចខាត​ដោយសារ​ប៉ះទង្គិច​ខ្យល់​កន្ត្រាក់

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​យ៉ាងតិច​២០​ខ្នង និង​ដំណាំ​តា​ង៉ែ​ន​ជាង​៤៥០​ដើម បាន​រង​ការ​ខូចខាត​ដោយសារ​ប៉ះទង្គិច​ខ្យល់​កន្ត្រាក់ ដែល​លាយឡំ​នឹង​ភ្លៀង​កក់ខែ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ មីនា ដែល​ប៉ះ​ទៅ​លើ​ឃុំ​ចំនួន​២ ក្នុងស្រុក​កំ​រៀង តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ​។ អធិការ​ស្រុក​កំ​រៀង លោក គឹ​ម ពន្លក បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​ដែល​មាន​លាយឡំ​រលឹម​តិចតួច បាន​បោកបក់​ទៅ​លើ​ភូមិ​ផ្លូវ​៦ ឃុំ​តា​ក្រី ខូចខាត​ផ្ទះ​២​ខ្នង ដំណាំ​តា​ង៉ែ​ន​ចំនួន​៤៥០​ដើម និង​ដំណាំ​ស្វាយ​ចំនួន​១៥​ដើម និង​ប៉ះ​ទៅ​លើ​ភូមិ​ចម្ការ​បុស ឃុំ​កំ​រៀង ខូចខាត​ផ្ទះ​អស់​ចំនួន​១៨​ខ្នង និង សាលារៀន​១​ខ្នង​។

លោក​បាន​ប្រាប់​បន្ត​ថា គ្រោះ​ធម្មជាតិ​នេះ​បាន​កើតឡើង​ព្រម​ៗ​គ្នា តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ដោយ​កន្លែង លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ដែល​ស្ទើរ​មិន​អាច​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នានា​បាន តែ​ក្នុង​រយៈពេល​ខ្លី​។ ពលរដ្ឋ​បន្ត​ថា ខ្យល់​ដែល​មាន​កម្លាំង​គួរ​ឲ្យ​ខ្លាច​បាន​គួ​ច​រំលើង និង​ផ្ដូ​ល​ដើម​តា​ង៉ែ​ន​រាប់រយ​ដើម រួម​ទាំង​ដំណាំ​ស្វាយ​របស់​កសិករ​ផង រីឯ​លំនៅ​ឋាន​ភាគច្រើន​របើក​ដំបូល តែ​មានផ្ទះ​ខ្លះ​ក៏​លោត​ចុះ​ពីលើ​ជើង​តាង​ធ្លាក់​ដី​ដែរ​។

ជុំវិញ​ករណី​នេះ លោក គឹ​ម ពន្លក អធិការ​ស្រុក​កំ​រៀង បាន​និយាយ​ថា ភ្លៀង​បាន​បង្អុរ​ខ្លាំង​គួរសម​គ្របដណ្ដប់​ផ្នែក​ខ្លះ​ៗ នៃ​ស្រុក​កំ​រៀង​។ លំនៅ​ឋាន​ភាគច្រើន និង​សាលារៀន​បាន​របើក​ដំបូល ប៉ុន្តែ​ដំណាំ​អាច​ខូចខាត​ទាំងស្រុង​។ លោក​អធិការ​បញ្ជាក់​ថា នេះ​ជា​ភ្លៀង​កក់ខែ​ដែល​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំង​បំផុត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​មនុស្ស​។ លោក​បាន​បន្ថែម​ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ មីនា​នេះ លោក​នឹង​អភិបាលស្រុក​កំ​រៀង បាន​ចុះ​ពិនិត្យ ដើម្បី​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ហើយ​៕