ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​អាហារដ៏អស្ចារ្យដែល​មិន​គួរ​ឱ្យជឿ​ទាំង​១០​ពី​សិល្បករ​ជប៉ុន

7 ឆ្នាំ មុន

ការ​កែ​ច្នៃ​ជាមួយនឹង​ម្ហូបអាហារ​របស់​អ្នក គឺ​មិនមែន​សុទ្ធតែ​ជា​រឿង​អាក្រក់​ទាំង​អស់នោះ​ទេ ចំពោះ​ការ​តុបតែង​ក៏​ដូច​ជា​កែ​ច្នៃ​នូវ​មុខម្ហូប​ឱ្យ​មាន​ភាព​ទាក់ទាញ និង​សោ​ភ័​ណ្ឌ​ភាព គឺ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ វា​

ការ​កែ​ច្នៃ​ជាមួយនឹង​ម្ហូបអាហារ​របស់​អ្នក គឺ​មិនមែន​សុទ្ធតែ​ជា​រឿង​អាក្រក់​ទាំង​អស់នោះ​ទេ ចំពោះ​ការ​តុបតែង​ក៏​ដូច​ជា​កែ​ច្នៃ​នូវ​មុខម្ហូប​ឱ្យ​មាន​ភាព​ទាក់ទាញ និង​សោ​ភ័​ណ្ឌ​ភាព គឺ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព ភាព​ប៉ិន​ប្រសប់ ក៏​ដូច​ជា​ទេព​កោសល្យ​ពី​កំណើត​របស់​ចុងភៅ​ឆ្នើម ឬ​អ្នក​ដែល​បាន​ឆ្លងកាត់​ការ​ហាត់រៀន​ពី​របៀប​កែ​ច្នៃ និង​តុបតែង​មុខម្ហូប​ដ៏​ស្ទាត់ជំនាញ ។

ងាក​មក​មើល​ស្នាដៃ​របស់​វិចិត្រករ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​មានឈ្មោះ​ថា Gaku បាន​កែ​ច្នៃ​បន្លែ និង​ផ្លែ​ឈើ​សម្រាប់​ធ្វើ​ជា​ម្ហូបអាហារ​ក្លាយទៅជា​ចម្លាក់​ដ៏​អស្ចារ្យ និង​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម Instagram ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ដោយ​គាត់​បាន​លើក​ឡើង​ថា «​វា​គឺជា​ទម្រង់​សិល្បៈ​មួយ ការ​ឆ្លាក់​នោះ​គឺ​មានការ​ស្មុគស្មាញ​យ៉ាង​ខ្លាំង​ដោយសារ​វត្ថុ​ដែល​យក​មក​ឆ្លាក់​នោះ គឺជា​ផ្លែ​ឈើ និង​បន្លែ​» ។

Gaku ដែល​បាន​ចាប់ផ្តើម​ប្រកាស​ពី​ការ​ធ្លាក់​ការងារ​ម្ហូបអាហារ​របស់​លោក​នៅ​លើ Instagram ប្រហែល​8​ខែ​កន្លង​មក​ហើយ​ដែល​អនុវត្ត​តាម​សិល្បៈ​របស់​ជប៉ុន​បែប​ប្រពៃណី​​នៃ mukimono ដែល​មាន​ន័យ​ថា «ចម្លាក់ផ្លែ​ឈើ​» ។ វា​បាន​ក្លាយជា​ទម្រង់​ពេញ​និយម​នៃ​ការ​បង្ហាញ​ម្ហូបអាហារ​ក្នុង​អំឡុង​សតវត្ស​ទី​16 នៅ​ប្រទេស​ជប៉ុន និង​បាន​រីក​រាលដាល​ទៅ​ប្រទេស​ថៃ​ក្នុង​រយៈពេល​យ៉ាង​ខ្លី ។