ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ប្រធានាធិបតី​​ប្រេ​ស៊ីល​​រស់​ក្នុង​វិមាន​​អត់​បាន ព្រោះខ្មោច​​លង​​ខ្លាំង

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក ​Michel Temer ប្រធានាធិបតី​ប្រេ​ស៊ីល ​ដែល​ទើប​ចូល​កាន់​តំណែង​កាលពី​ខែសីហា ឆ្នាំ​២០១៦ បាន​នាំ​ក្រុម​គ្រួសារ​ចាក​ចេញពី​វិមាន​ប្រធានាធិបតី​ទៅ​រស់នៅ​ផ្ទះ​អនុ​ប្រធានាធិបតី​ ដែល​មាន​ទំហំ​តូច​ជំនួស​វិញ ក្រោយ​ពី​មាន​ខ្មោចលង ។

លោក​ Temer អាយុ​៧៦​ឆ្នាំ បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី​ «Viya» របស់​ប្រេ​សុ​ី​ល កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា លោក​មាន​អារម្មណ៍​ចម្លែក​ខុស​ប្រក្រតី​នៅ​វិមាន​ប្រធានាធិបតី រហូត​មិន​អាច​គេង​ តាំងពី​ថ្ងៃ​ដំបូង​ដែល​ចូល​កាន់​តំណែង ។ ចំណែក​លោកស្រី​Marcela អាយុ​៣៣​ឆ្នាំ ភរិយា​មាន​អារម្មណ៍​ដូច​គ្នា ដោយ​មាន​អារម្មណ៍​ហាក់ដូចជា​មាន​ខ្មោចលង ។

កាសែត​«Globo» ផ្សាយ​ថា លោកស្រី​Marcela បាន​នាំ​បព្វជិត​ចូល​ទៅ​ក្នុង​វិមាន​ប្រធានាធិបតី ដើម្បី​ជួយ​បណ្ដេញ​ព្រលឹង​ខ្មោច​ព្រាយ​ប៉ុន្ដែ​ត្រូវ​បរាជ័យ ។ ក្រោយ​ពី​មិន​អាច​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​បាន លោក​Temer និង​ក្រុម​គ្រួសារ​នាំ​គ្នា​ទៅ​ស្នាក់​នៅផ្ទះ​អនុ​ប្រធានាធិបតី​នៅ​ក្បែរ​នោះ ដែល​ពួក​គាត់​ធ្លាប់​រស់នៅ​ក្នុង​សម័យ​កាន់​តំណែង​ជា​អនុ​ប្រធានាធិបតី ។

លោក​Temer ពី​មុន​កាន់​តំណែង​ជា​អនុ​ប្រធានាធិបតី តែ​ក្រោយ​ពី​លោកស្រី ​Dilma Rousseff ត្រូវ​ដក​ចេញពី​តំណែង​ពី​បទ​ផ្ទេរ​ប្រាក់​របស់​រដ្ឋ​ដោយ​ខុសច្បាប​មក់ លោក​ក៏​ឡើង​កាន់​តំណែង​នោះ​នៅ​ថ្ងៃ​ទី​៣១ សីហា ៕