ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាម​រី​ឆ្លង​ចរន្ត​បំពង់​ហ្គា​ស់​ឆេះ​សល់​តែ​គ្រោងឆ្អឹង

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី ស៊េរី​ឆ្នាំ​៨៥ ពណ៌​ស គ្មាន​ស្លាក​លេខ បាន​ឆាបឆេះ​ដោយ​ឆ្លង​ចរន្ត​បំពង់​ហ្គា​ស់​

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី ស៊េរី​ឆ្នាំ​៨៥ ពណ៌​ស គ្មាន​ស្លាក​លេខ បាន​ឆាបឆេះ​ដោយ​ឆ្លង​ចរន្ត​បំពង់​ហ្គា​ស់​ឆេះ​ខូចខាត​ទាំងស្រុង រីឯ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៣ មីនា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៧-១៤៨ ក្នុងភូមិ​សឹ្ទ​ង​ឆាយ ឃុំ​សឹ្ទ​ង​ឆាយ ស្រុក​កំពង់​សីលា ពេល​កំពុង​បើកបរ​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​ប៉ះពាល់​ស​ម្ប​តិ្ត​សាធារណៈ​អ្វី​ឡើយ ក្នុង​នោះ​កម្លាំង​នគរបាល​មូលដ្ឋាន និង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២​នៅ​ការពារ​ក​នែ្ល​ង​កើតហេតុ បញ្ចៀស​ចរាចរណ៍​កុំឱ្យ​កកស្ទះ និង​យក​ឡានទឹក​មក​ជួយ​បាញ់​ពន្លត់​ភើ្ល​ង​កំពុង​ឆេះ​បាន​រលត់​ទាំងស្រុង​ហើយ ។ បច្ចុប្បន្ន​រថយន្ត​ខាងលើ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​កំពុង​បន្ត​នីតិវិធី ៕