ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​គ្រោង​រក​ចំណូល​10​ប៊ី​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ប្រេង​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ទីក្រុង​កា​រ៉ា​កាស ៖ ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​គ្រោង​រក​ចំណូល​ឲ្យ​បាន​១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​នាំ​ចេញ​ប្រេង​ឆ្នាំ​នេះ ប្រសិនបើ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បន្ត​កើនឡើង។ នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្លូវការ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ ។

ទីក្រុង​កា​រ៉ា​កាស ៖ ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​គ្រោង​រក​ចំណូល​ឲ្យ​បាន​១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​នាំ​ចេញ​ប្រេង​ឆ្នាំ​នេះ ប្រសិនបើ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បន្ត​កើនឡើង។ នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្លូវការ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ ។

លោក Jesus Faria រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​វិនិយោគ​បរទេស បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​កំពូល​អាជីវកម្ម​មួយ​នៅ​ភាគ​ខាងលិច​រដ្ឋ Zulia និង​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី Nicolas Maduro ក្នុង​ការ​រក្សា​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) ដើម្បី​កាត់​បន្ថយ​ផលិតកម្ម និង​រក្សា​ស្ថិរភាព​ទីផ្សារ​ប្រេង​ពិភពលោក ។

លោក Faria មាន​ប្រសាសន៍​ថា ៖ «​តម្លៃ​ប្រេង​បាន​កើនឡើង ហើយ​ចំណូល​បន្ថែម​នឹង​មាន​ពី​៨-១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​ក៏​ដោយសារ​គោលនយោបាយ​ប្រេង​របស់​លោក​ប្រធានាធិបតី Maduro » ។

លោក​បន្ថែម​ថា ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ងើបឡើង​វិញ ប៉ុន្តែ​លោក​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ទៅ​លើ​សកម្មភាព​នាំ​ចេញ​ផ្សេង​ទៀត ។ លោក​ថា ៖ « កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​គឺ​ផ្តោត​លើ​ផលិតភាព​នៃ​សេដ្ឋកិច្ច និង​ការ​នាំ​ចេញ​មិនមែន​ប្រពៃណី » ។

រដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​សារពើពន្ធ​ជា​ថ្មី ដោយ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុននាំចេញ​រក្សា​ទុក​នូវ​ប្រាក់​ចំណូល​៨០%​របស់​ខ្លួន​ដែល​បាន​ពី​ការ​លក់​នៅ​បរទេស និង​ត្រូវ​គេ​មើលឃើញ​ថា ជា​វិធានការ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច ។

« កំណែទម្រង់​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​នីតិវិធី​នាំ​ចេញ​របស់​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា និង​ធ្វើ​ឱ្យ​អ្នក​ផលិត​រីករាយ​លើ​ការ​ចំណាយ​ពេលវេលា​ខ្លី ចំណាយ​តិច និង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន » ។ នេះ​បើ​យោង​តាម​លោក Faria ៕