ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយរឿង​រថយន្តក្រឡាប់នៅកោះកុងក្អួត​ចេញឡេលាបស្បែកគេចពន្ឋ

7 ឆ្នាំ មុន

ខេត្តកោះកុង ៖​ ​ប្រភពពីមន្រ្តីមួយចំនួនបាននិយាយថា​ រថយន្តសណ្តោងរ៉ឺម៉កកង់១០ដែលក្រឡាប់នៅ​ស្រុកបទុមសាគរ​កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ​មីនាហើយក្អួត​ចេញ​ឡេលាបស្បែង ​គោជល់និងស្ករគ្រាប់នោះ​ ជាប្រភេទទំនិញគេចពន្ឋ ។

ខេត្តកោះកុង ៖​ ​ប្រភពពីមន្រ្តីមួយចំនួនបាននិយាយថា​ រថយន្តសណ្តោងរ៉ឺម៉កកង់១០ដែលក្រឡាប់នៅ​ស្រុកបទុមសាគរ​កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ​មីនាហើយក្អួត​ចេញ​ឡេលាបស្បែង ​គោជល់និងស្ករគ្រាប់នោះ​ ជាប្រភេទទំនិញគេចពន្ឋ ។

គួររំឮកថា កាលពី​វេលា​ម៉ោង០៥​ និង៣០នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី១៣ មីនា ២០១៧​​ ​​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​កង់​ដប់​មួយ​​គ្រឿង​ បាន​ក្រឡាប់​​ផ្ងា​រជើង​ធ្លាក់​ចេញពី​​ផ្លូវប្រមាណ​២០ម៉ែត្រ និង​​ធ្លាក់​​ទំនិញ​ចេញពី​ក្នុង​រថយន្ត​ចោល​​​វាលស្រែ​ទាំងអស់ ​។ ហេតុការណ៍នេះ​ កើតឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​48​ ​ត្រង់​នៅ​ចំណុច​អូរ​ម្កាក់​​ ក្នុងភូមិ​ជី​មា​ល ​​ឃុំ​អណ្តូងទឹក​ ស្រុក​ប​ទុម​សារ​គរ ​។​ បើ​តាម​​​ប៉ូ​លិស​ថា ​ករណី​នេះ​កើតឡើង​ដោយសារ​អ្នកបើកបរ​ងងុយដេក​ ។ លោក​អធិការ​បញ្ជាក់​ទៀត​ថា​ ​រថយន្ត​ខាងលើ​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ ហើយ​​​ដឹក​ទំនិញ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ ​លុះ​មក​ដល់​កន្លែង​កើតហេតុ​ ​ក៏​រេ​ចង្កូត​ធ្លាក់​កាវ​ថ្នល់​ក្រឡាប់​ផ្ងា​រ​ជើង​តែ​ម្តង​ ហើយ​ពេល​ក្រឡាប់​ក្អួត​ចេញ​ទំនិញ​ជា​ច្រើន​មុខ​ដូច​ជា​ ស្ករ​គ្រាប់ ភេសជ្ជៈ​គោ​ជល់ ​និង ជា​ពិសេស​ឡេ​លាភ​ស្បែក ​ដែល​ជា​ទំនិញ​ដែល​មាន​អត្រា​ព​ន្ធ​ខ្ពស់​។ ​លោក​អធិការ​បន្ថែម​ទៀត​​ថា ​ហេតុ​ការ​ណ៍​នេះ​ បណ្តាល​ឱ្យ​អ្នកបើកបរ ​​និង​ព្រូឡាន​រង​របួសស្រាល​ ។ ចំណែក​ទំនិញ​ត្រូវ​បាន​រង​ការ​ខូចខាតជាង​ពាក់កណ្តាល​ ដែល​មុខទំនិញ​ទាំងនោះ​​ មាន​ទំងន់​សរុប​ប្រមាណ​ជាង​30តោន ៕