ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាណិត​ខ្លាំង​ណាស់ ! ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ត្រូវ​រថយន្ត​ធុន​ធំ​បុក

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​ទៅ​ដឹក​មាន់​តាម​ព្រំដែន​បាន​បុក​ក្មេង​រត់​កាត់​ផ្លូវ​បណ្តាល​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​ទៅ​ដឹក​មាន់​តាម​ព្រំដែន​បាន​បុក​ក្មេង​រត់​កាត់​ផ្លូវ​បណ្តាល​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​ទី​១២ មីនា នៅ​តាម​ផ្លូវ​២៥៨D ស្ថិត​ក្នុងភូមិ​កូន​ត្រី ឃុំ​កូប​ស្រុក​អូរ​ជ្រៅ ។ កុមា​រា​រង​គ្រោះ​មានឈ្មោះ ឆា នុ​ន អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​រថយន្ត​ធុន​ធំ​ម៉ាក ហ្វុ​យ​សូ​យី​ឌុ​ប ពណ៌​ស ពាក់​ស្លាក់​លេខ តាកែវ​3A-0537 ទៅ​រក​ដឹក​មាត់​តាម​បន្ទាត់​ព្រំដែន ខណៈ​ពេល​ដែល​បើកបរ​តាម​ផ្លូវ​លេខ​២៥៨D ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​បាន​បុក​កុមា​រា​រង​គ្រោះ​ដែល​រត់​កាត់​ផ្លូវ​របួសធ្ងន់ ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​គ្រោះថ្នាក់​កើតឡើង​មន្ត្រី​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​មើល មូលហេតុ​គ្រោះថ្នាក់​កើតឡើង​គឺ​បណ្តាល​មក​ពី​អ្នកបើកប​រថយន្ត​បើកបរ​ហួស​ល្បឿន​កំណត់​ក្នុង​ទីប្រជុំជន និង​ឪពុក​ម្តាយ​កុមា​រា​រង​គ្រោះ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​ឱ្យ​កុមា​រា​រងគ្រោះថ្នាក់​ដោយ​រថយន្ត​បុក​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ចំណែក​អ្នក​បើក​ត្រូវ​បាន​រត់គេច​ខ្លួន ។ ដោយឡែក​រថយន្ត​ដែល​បង្ក​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​អនុវត្ត​តាម​ច្បាប់ ៕