ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម៉្លេះ ! សម្លា.ប់​ក្មេង​ស្រី​​10​ឆ្នាំ ដើម្បី​បូជាយញ្ញ​

7 ឆ្នាំ មុន

BBC​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​រដ្ឋ​Karnataka​ភាគ​ខាងត្បូង​របស់​ឥណ្ឌា បាន​ចាប់ខ្លួន​ជន​៣​នាក់ ពាក់ព័ន្ធ​លើ​ការ​សម្លា.ប់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ធ្វើ​ពិធី​បូជាយញ្ញ នៅ​ក្នុង​ពិធី​មន្តអាគម​ព្យាបាល​ជន​ពិការ ។

BBC​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​រដ្ឋ​Karnataka​ភាគ​ខាងត្បូង​របស់​ឥណ្ឌា បាន​ចាប់ខ្លួន​ជន​៣​នាក់ ពាក់ព័ន្ធ​លើ​ការ​សម្លាប់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ធ្វើ​ពិធី​បូជាយញ្ញ នៅ​ក្នុង​ពិធី​មន្តអាគម​ព្យាបាល​ជន​ពិការ ។

ប៉ូលិស​បញ្ជាក់​ថា ក្មេង​ស្រី​នោះ​ត្រូវ​សម្លាប់​តាម​បញ្ជា​របស់​គ្រូខ្មោច ដើម្បី​បូជាយញ្ញ​ព្យាបាល​បុរស​ពិការ ។ ជនល្មើស​ទាំងនោះ​អះអាង​ថា ពួក​គេ​បាន​សម្លាប់​ក្មេង​ស្រី​តាម​បញ្ជា​របស់​គ្រូខ្មោច​ម្នាក់​ដែល​ប្រាប់​ពួក​គេ​ថា ជា​ជម្រើស​តែ​មួយ​ក្នុង​ការ​រំលាយ​វេទមន្ត​ដ៏​អាក្រក់​ដល់​បុរស​ពិការ ។

លោក​ប៊ី​រ៉ា​ម៉េ​ស ប៉ូលិស​បង្ក្រាប​រឿង​អាក្រក់​នោះ​ប្រាប់​BBC​ថា​«​អាច​មាន​អ្នក​ផ្សេង​ជាប់​ពាក់ព័ន្ធ​ក្នុង​បទឧក្រិដ្ឋ​នេះ​ថែម​ទៀត​យើង​កំពុង​សុ​ើ​ប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន មុន​នឹង​ចាប់ខ្លួន​បន្ត​» ។

ឃាតកម្ម​ឃោរឃៅ​នោះ​បង្ហើប​ឱ្យ​ដឹង​ក្រោយ​ពី​អ្នកស្រុក​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​ស្បោង ហើយ​ពួក​គេ​ឃើញ​មាន​ឧបករណ៍​សម្រាប់​ឃាតកម្ម ដែល​ប៉ូលិស​មាន​ជំនឿ​ថា ប្រើ​សម្រាប់ប្រារព្ធ​ពិធី​វេទមន្ត ។ ហេតុការណ៍​ដ៏​អាក្រក់​នោះ​ត្រូវ​អ្នក​ភូមិ​ប្រមូលផ្តុំ​គ្នា​នៅ​បរិវេណ​ផ្ទះ​របស់​ប្អូនប្រុស និង​ប្អូនស្រី​ជន​ពិការ ដោយ​គប់​ដុំ​ថ្ម​ដូច្នេះ​ហើយ​ឱ្យ​ប៉ូលិស​បាន​ចូល​បង្ក្រាប ៕