ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ប្រាប់​សមាជិក​ខ្លួន​ឈប់​និយាយ​រឿង​ថ្ងៃ​៧​មក​រា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម ស​ខា

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម ស​ខា ស្នើដល់​សកម្មជន​របស់​ខ្លួន​ឈប់​និយាយ​ពី​អតីត​កាលដែល​នាំ​អោយ​ខាត​ពេលវេលា​និង​នាំ​អោយ​មាន​ជម្លោះ ពិសេស​នោះ​រឿង​ថ្ងៃ​៧​មក​រា​ដែល​បក្ស​កាន់​អំ​ណា​តែងតែ​ប្រារព្ធ​រាល់​ឆ្នាំ​។

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តី​ពី​គោលនយោបាយ​អាទិភាព​៥​ចំណុច​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ស្នាក់​ការ​កណ្តាល​បក្ស នា​ព្រឹក​ថ្ងៃ​ទី​១៤ មីនា​នេះ​លោក កឹ​ម សុខា បាន​បញ្ជាក់​ថា​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​ពេល​និយាយ​រឿង​អត់​ប្រយោជន៍ ពិសេស​នោះ​រឿង​ជាមួយ​បក្សនយោបាយ​តួច​ៗ ដែល​ចង់អោយ​លោក​ឆ្លើ​យ​តប និង​និយាយ​ជាមួយ​។ លោក​ថា​ដៃគូ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ប្រកួតប្រជែង​ក្នុង​ឆាកនយោបាយ​និង​ការ​បោះ​ឆ្នោត​នោះ មាន​តែ​គណបក្សកាន់អំណាច​បច្ចុប្បន្ន​ប៉ុណ្ណោះ​៕