ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សម្ផស្ស និង​ស្វាមីទាស់ទែង​កាន់តែ​ខ្លាំងរហូត​មាន​របួស​ស្នាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​មាស ស​ម្ជ​ស្ស និង​ស្វាមី​មិន​ទាន់​រៀប​ការ​របស់​នាង​បាន​ទាស់ទែង​គ្នា ហើយ​ខាង​ប្រុស​បាន​ធ្វើ​ឱ្យ​នាងរង​របួស ។

មាស ស​ម្ជ​ស្ស បាន​បង្ហាញ​រូបភាព​នៃ​របួស​ស្នាម​របស់​នាង​ដែល​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​មាស ស​ម្ជ​ស្ស និង​ស្វាមី​មិន​ទាន់​រៀប​ការ​របស់​នាង​បាន​ទាស់ទែង​គ្នា ហើយ​ខាង​ប្រុស​បាន​ធ្វើ​ឱ្យ​នាងរង​របួស ។

មាស ស​ម្ជ​ស្ស បាន​បង្ហាញ​រូបភាព​នៃ​របួស​ស្នាម​របស់​នាង​ដែល​រង​ហិង្សា​ពី​លោក​វី​លៀម ព្រមទាំង​វែង​អន្លាយ​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​នាង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ។

សារ​ដែល​មាស ស​ម្ជ​ស្ស សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា «​បើ​តាម​ច្បាប់​ខ្ញុំ​អាច​ប្តឹង​អ្នក​បាន​គ្រប់ពេល តែ​ខ្ញុំ​មិន​ចង់ ខ្ញុំ​គិត​ហើយ​គិត​ទៀត តែ​ហេតុ​អី​ក៏​អ្នក​បង្ខំ​ខ្ញុំ​យ៉ាងនេះ? នៅ​ឱ្យ​មាន​សេចក្តីសុខ​ជាមួយ​អ្នក​ថ្មី​ទៅ​វា​ស្លាប់​មែន ! 

៤​ឆ្នាំ​ហ្នឹង​តើ​ខ្ញុំ​ធ្វើ​អី​ខុស​ចំពោះ​អ្នក បើ​គ្រាន់បើ​ជួប​មុខ​គ្នា​និយាយ​ជាមួយ​សារព័ត៌មាន​តោះ កុំ​កំសាកញី​អីុ​ចឹ​ង​បាន​អត់? ខ្ញុំ​លះបង់​ជូន​អ្នក​ច្រើន​ណាស់ ខ្ញុំ​រង​គ្រោះ​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវចិត្ត​ទាំង​ទ្រព្យសម្បត្តិ ដែល​អ្នក​ចូល​ក្នុង​ជីវិត​ខ្ញុំ​មាន​តែ​សំបកខ្លួន​ប៉ុណ្ណោះ ចុង​ក្រោយ​ខ្ញុំ​មិន​ស្មើនឹង​ស្រី​ម្នាក់​ដែល​អ្នក​ទើបតែ​ស្គាល់​រយៈពេល​មួយ​ខែ​ផង​ហ្នឹង ? ខ្ញុំ​សុំ​ហើយ​សុំ​ទៀត បើ​អ្នក​បោក​ខ្ញុំ​ហើយ​ឱ្យ​វា​ហួស​ទៅ​ចុះ ខ្ញុំ​ឱ្យ​អ្នក​ទៅ​បាន​សុខ​ហើយ​តើ ? ក៏​ព្រោះតែ​ខ្ញុំ​បាត់បង់​គ្រប់យ៉ាង​ទាំងអស់​ពេល​នេះ គ្រាន់តែ​សុំ​ឱ្យ​អ្នក​សង​អ្វី​ដែល​អ្នក​ធ្លាប់​សន្យា​ជាមួយ​ខ្ញុំ​វិញ​ប៉ុណ្ណោះ ។ មិន​ត្រឹមតែ​មិន​សង​ហើយ ហ៊ាន​មក​ចូល​លួច​យក​អីវ៉ាន់​ក្នុង​clinic ដែល​ខ្ញុំ​កំពុង​តែ​សន្សំ​លុយ​បើក​ទៀត​ហេតុ​អី​ក៏​ធ្វើ​ដូច​ចោរ​អីុចឹ​ង ?​តើ​អ្នកជា​មនុស្ស​ទេ? តើ​អ្នកមាន​បេះដូង​ជា​មនុស្ស​អត់ ? ហេតុ​អី​ក៏​ធ្វើ​ដាក់​មនុស្ស​ស្រី​ទន់ខ្សោយ​បែប​នេះ ?

នៅ​មានរឿង​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ចង់​និយាយ​ថា អ្នកជា​បុគ្គល​ប្រភេទ​ណា តែ​ខ្ញុំ​ទុក​មុខមាត់​ឱ្យ​អ្នក ។ អ្នក​ដែល​ជឿ​លើ​អ្នក​ពេល​នេះ​មក​ពី​គេ​មិន​ទាន់​ដឹង​ការណ៍​ពិត​បានជា​គេ​ជឿ​អ្នក បើ​គេ​ដឹង​ការណ៍​ពិត​ហើយ គេ​មិន​ល្ងីល្ងើ​ឱ្យ​អ្នក​បោក ស្រួល​ៗ​ទេ កុំ​ធ្វើ​ជា​មនុស្ស​ដើរ​បោក​គេ​អុ​ី​ចឹ​ង​ប្រទេស​មានច្បាប់​តើ ? អ្នក​បោក​ប៉ះ​ខ្ញុំ​ស្លូត​ហើយ បើ​ចំ​គេ​អ្នក​កាច​សាហាវ​វិញ អ្នក​ច្បាស់​ជា​រត់ឡើង​យន្ដហោះ​មិន​ទាន់​ទេ ។

អ្នក​ពិតជា​មនុស្ស​មុខ​ពីរ សំបក​ក្រៅ​ពិតជា​មើល​មិនដឹង​មែន អ្នក​តែងតែ​ដើរ​និយាយ​ដើម្បី​លាង​ខ្លួនឯង​ល្អ មាន​តែ​បក្សពួក​អ្នកឯង​មួយ​ចំនួន​តូច​ទេ​ដែល​គេ​ជឿ​អ្នកឯង​នោះ មនុស្ស​គេ​ចេះ​ដឹង គេ​ចេះ​វិភាគ​ហើយ​ថា​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​នោះ ! ហត់​អត់​រាល់ថ្ងៃ​ហ្នឹង ? និយាយ​ច្រើន​ខុស​ច្រើន​ទេ​ឈប់​បាន​ឈប់​ទៅ មាន​ពេល​ធ្វើបុណ្យ​ឱ្យ​ច្រើន​កុំ​សាង​បាប​ច្រើន​ពេក​ប្រយ័ត្ន​កម្ម​ពៀរ ។

ជា​ការ​កត់សម្គាល់ មាស ស​ម្ជ​ស្ស និង​លោក វី​លៀម បាន​លេច​ចេញ​នូវ​សញ្ញា​នៃ​ភាព​បែកបាក់​គ្នា​នា​ដើមឆ្នាំ​នេះ បន្ទាប់​ពី​មាស ស​ម្ជ​ស្ស បាន​តាមដាន​ដឹង​ស្វាមី​របស់​ខ្លួន​ក្បត់ចិត្ត លួច​មាន​ស្រី​ផ្សេង ។

ការ​បែកបាក់​នេះ​ធ្វើ​ឲ្យ​ភាគី​ទាំង​សងខាង​បញ្ចេញ​សារ​ឌឺដង ផ្លែផ្កា​ដាក់​គ្នា ហើយ​ទីបំផុត​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​នា​ពេល​នេះ ខណៈ​ពេល​ស្វាមី​របស់​នាង​បាន​ព្រមាន​នឹង​បញ្ចេញ​រឿងអាស្រូវ​ថែម​ទៀត​ផង ។

មាស ស​ម្ជ​ស្ស បាន​ព្រមាន​វិញ​ថា នឹង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​អតីត​ស្វាមី​របស់​នាង ក្នុង​ករណី​ដែល​គេ​ហ៊ាន​ធ្វើ​អ្វី​ដែល​អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង ៕