ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ិ​ស RX330 ព្រលះ​កាម​រី​បា​ឡែ​ន​ឡើង​ទក់​សាច់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បើកបរ​ខ្វះ​ប្រុង​ប្រយ័ត្ន និង​ការ​យោគយល់​គ្នា​បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បើកបរ​ខ្វះ​ប្រុង​ប្រយ័ត្ន និង​ការ​យោគយល់​គ្នា​បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ឱ្យ​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​៤​នាក់​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ មីនា ចំណុច​ស្តុ​ប​បូកគោ ផ្លូវ​ព្រះ​មុន្នី​វង្ស​កែង​នឹង​ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានឱ្យ​ដឹង​ថា គេ​បានឃើញ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-8492 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា​បួន ព្រមទាំង​មាន​ស្តុ​ប​ទៀត​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-9235 ជិះ​គ្នា​បី​នាក់​ដោយ​ស្ត្រី​ជា​អ្នកបើកបរ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បោះពួយ​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​បា​ឡែ​ន​ចំ​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​ឱ្យ​បា​ឡែ​ន​រេ​ចង្កូត​ទៅ​បុក​នឹង​បង្គោល​ភ្លើងស្តុប​បាក់​ដួល​ដល់​ដី​អស់​មួយ​ដើម និង​ធ្វើ​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​កំ​ពិត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង និង​វៀចរ៉ូ​ទីល​ខាងឆ្វេង ចំណែក​អ្នកបើកបរ​រង​របួស​ដៃ​ខាងឆ្វេង​ធ្ងន់ និង​២​នាក់​ទៀត​រង​របួសស្រាល ហើយ​ទាំង​បី​នាក់​ត្រូវ​មិត្តភក្ដិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ដោយឡែក​ខាង​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​ភ្លាម​ៗ​នោះ​ធ្វើ​ឲ្យ​រថយន្ត​វិល​បត់​ក្បាល​ត្រឡប់​ក្រោយ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព ចំណែក​អ្នកបើកបរ​ព្រមទាំង​អ្នក​រួម​ដំណើរ​រង​របួសស្រាល​មិន​បាន​ទៅ​ពេទ្យ​នោះ​ទេ  ។ បន្តិច​ក្រោយមក​ឃើញ​មាន​តំណាង​ខាង​រថយន្ត​ទាំង​ពីរ​បាន​មក​ធ្វើការ​ចរចារ​គ្នា ដោយ​ខាង​រថយន្ត​បង្ក​ឡិច​ស៊ី​សបាន​យល់ព្រម​ចេញថ្លៃ​ការ​ជួសជុល និង​ព្យាបាល​របួស​ឱ្យទៅ​ខាង​រថយន្ត​បា​ឡែ​ន​ដើម្បី​បញ្ចប់រឿង តែ​ដោយសារ​តែ​មានការ​ប៉ះពាល់​ដល់​សម្បត្តិ​រដ្ឋ​ធ្វើ​ឱ្យ​បាក់​បង្គោល​ភ្លើងស្តុប រថយន្ត​ទាំង​ពីរ​ត្រូវ​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​រួច​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ដើម្បី​ធ្វើការ​ដោះស្រាយ​សំណង​រដ្ឋ ៕