ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រីស្អាត «ស៊ីស៊ី» លេង​ស្តាយ​សិច​​ស៊ី​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​​​ថ្មី​ រា​ង​ស្រ​ឡូ​ន​ សាច់.​ស​ស្អាត គឺ​កញ្ញា​ស៊ីស៊ី ​កំពុង​តែ​វាយឆ្មក់​ក្នុង​ឱកាស​ការងារ​សិល្បៈ​​ជា​បន្តបន្ទាប់​ក្រោយ​ពេល​ស្រី​ស្អាត​រូប​នេះ​ ហាក់​ចិត្តសឿង​​គ្រាន់បើ​ ពេល​បង្ហាញ​ភាព​សិច​ស៊ី នៅ​តាម​ហ្វេ​សបុ​ក ក៏​​ដូច​ជាទី​តាំង​នាង​ថត​សម្តែង។​​

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​​​ថ្មី​ រា​ង​ស្រ​ឡូ​ន​ សាច់.​ស​ស្អាត គឺ​កញ្ញា​ស៊ីស៊ី ​កំពុង​តែ​វាយឆ្មក់​ក្នុង​ឱកាស​ការងារ​សិល្បៈ​​ជា​បន្តបន្ទាប់​ក្រោយ​ពេល​ស្រី​ស្អាត​រូប​នេះ​ ហាក់​ចិត្តសឿង​​គ្រាន់បើ​ ពេល​បង្ហាញ​ភាព​សិច​ស៊ីនៅ​តាម​ហ្វេ​សបុ​ក ក៏​​ដូច​ជាទី​តាំង​នាង​ថត​សម្តែង។​​

កញ្ញា ស៊ី​ស៊ី ជា​តារា​សម្ដែង​​និយម​ស្លៀកពាក់​បែប​ស៊ី​វី​ល័យ​ ដែល​បង្ហាញ​ភាព​សិច​ស៊ី​របស់​ខ្លួន​គួរ​ឱ្យ​ទាក់ភ្នែក​ ។ តាម​រយៈ​ការ​បង្ហាញ​រូបភាព​ចេញ​មក​​ខាងក្រៅ និង​រូបថត​សិច​ស៊ី​ជា​ច្រើន​សន្លឹក​ ដែល​នាង​បាន​បង្ហោះ​ក្នុង​គណនី​យ​ហ្វេ​ស​ប៊ុ​ក បាន​ធ្វើ​ឱ្យ​គេ​គិត​ថា ​តារា​សម្ដែង​ខ្ពស់ស្រឡះ​​សាច់​.ស​ស្រ​ឡូ​ន​ម្នាក់​នេះ​ ច្បាស់​ជា​មានចិត្ដ​ស្លុយ​ទៅ​លើ​ការ​សម្ដែង​ឈុត​ឆាក​សិច​ស៊ី​ជា​មិន​ខាន​។

ស៊ី​ស៊ី ទើបតែ​ប្រឡូក​ចូល​ក្នុង​ការ​សម្ដែង​។ ​ជាមួយ​គ្នា​តារា​សម្ដែង​រូប​នេះ​ បាន​បង្ហាញ​ពី​មហិច្ឆតា​ខ្លួន​ថា ​នាង​នឹង​លះបង់​ទៅ​លើ​ការ​សម្ដែង​មិន​ថា​ជា​តួអង្គ​តូច ធំ ស្លូត កាច មនោសញ្ចេតនា ឬ​តួអង្គ​សិច​ស៊ី​នោះ​ទេ នាង​នឹង​ធ្វើ​ឱ្យ​បាន​ដើម្បី​ទទួល​បាន​នូវ​ភាព​ល្បី​ល្បាញ​។ ស៊ី​ស៊ី ហាក់​មិន​ខុស​គ្នា​ពី​តារា​សម្ដែង​ស្រី​មួយ​ចំនួន​ ដែល​ធ្លាប់​បាន​ប្រើ​វិធីសាស្ដ្រ​នេះ​ ដើម្បី​ភាព​ល្បីល្បាញ​ខ្លួន​នោះ​ទេ ពោល​គឺ​ពួក​គេ​តែងតែ​យក​ភាព​សិច​ស៊ី​របស់​ខ្លួន​មក​ទាក់ភ្នែក​មហាជន​ពិសេស​អ្នកដឹកនាំ​រឿង​ជា​ច្រើន ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ក្នុង​ការ​សម្ដែង​ឬ​ការងារ​ផ្សេង​ៗ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​សិល្បៈ ។ វិធីសាស្ដ្រ​នេះ​ទោះបីជា​មាន​តារា​ភាគច្រើន​ត្រូវ​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​។

កញ្ញា​ស៊ី​ស៊ី បាន​បញ្ជាក់​ថា នាង​ពិតជា​ហ៊ាន​សម្ដែង​ក្នុង​ឈុត​ឆាក​សិច​ស៊ី​មែន​ប្រសិនបើ​អ្នកដឹកនាំ​រឿង​យល់​ថា វា​គ្មាន​ភាព​ខុសឆ្គង ឬ​បង្ក​ជា​បញ្ហា​ប៉ះពាល់​ដល់​អារម្មណ៍​មហាជន គ្រា​ដែល​នាង​ខ្លួនឯង​ក៏​បាន​តាំងចិត្ដ​ថា​អាច​ធ្វើ​បាន​ដើម្បី​ទាញ​យក​ការ​គាំទ្រ​ពី​មហា​ជន​​ទៅ​លើ​ការ​សម្ដែង​របស់​ខ្លួន ។​ទោះជា​យ៉ាងណា​តារា​សម្ដែង​រូប​នេះ​ប្រាប់​ថា សម្រាប់​ទស្សន​ផ្ទាល់ខ្លួន គឺ​នាង​មាន​ស្ទីល​សិច​ស៊ី​របស់​ខ្លួន​ដែល​មើលទៅ​គួរ​ឱ្យ​ច់ង​គយគន់​និង​ទាក់ភ្នែក​ជា​ជាង​មើលទៅ​សិច​ស៊ី​បែប​ជ្រុល​ហួសហេតុ​។

នាង​បន្ដ​ថា ជាក់ស្ដែង​ដូច​ជា​រូបភាព​សិច​ស៊ី​មួយ​ចំនួន​ដែល​នាង​បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​គឺ​សិច​ស៊ី ប៉ុន្ដែ​ត្រូវ​បាន​អ្នកគាំទ្រ​និង​ហ្វេ​ន​ជា​ច្រើន​របស់​នាង​លើក​ឡើង​ថា រូបភាព​ទាំងនោះ​សិច​ស៊ី​គួរ​ឱ្យ​ស្រលាញ់​។ ស៊ី​ស៊ី ធ្លាប់​បាន​សម្ដែង​នៅ​ក្នុង​រឿង​ «វាសនា​កូនភ្លោះ»  «ចំការ​លាក់​ស្នេហ៍» ​។ បច្ចុប្បន្ន​ នាង​កំពុង​ថត​រឿង​«រាជបុរី Come back» ​និង «​ស្នូរ​ជើង​អ្នក​ណា?» ។