ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​​ដឹង​​​ពី​ជំងឺថ្លើម​ប្រភេទ​​ B

7 ឆ្នាំ មុន

ជំងឺថ្លើម​ប្រភេទ​បេ (B) ជា​ជំងឺ​កាច​សាហា.វ មិន​អាច​ព្យាបាល​ជា​សះស្បើយ​បាន​ឡើយ ​។ វា​គឺជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​​ជាសាកល ដែល​បង្ក​ជំងឺ​ខ្លាំង​ជាងគេ​​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​មេរោគ​ថ្លើម​ដទៃ​ទៀត ​។ វា​អាច​បង្ក​ឲ្យ​ទៅ​ជា​ជំងឺ​រ៉ាំ​​រ៉ៃ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្ថិត​នៅ​​ក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លា.ប់​ដោយសារ​ក្រិន​ថ្លើម​ ។

ជំងឺថ្លើម​ប្រភេទ​បេ (B) ជា​ជំងឺ​កាច​សាហាវ មិន​អាច​ព្យាបាល​ជា​សះស្បើយ​បាន​ឡើយ ​។  វា​គឺជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​​ជាសាកល ដែល​បង្ក​ជំងឺ​ខ្លាំង​ជាងគេ​​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​មេរោគ​ថ្លើម​ដទៃ​ទៀត ​។ វា​អាច​បង្ក​ឲ្យ​ទៅ​ជា​ជំងឺ​រ៉ាំ​​រ៉ៃ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្ថិត​នៅ​​ក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ដោយសារ​ក្រិន​ថ្លើម​ ។

លោក​វេជ្ជបណ្ឌិត Charkaphan Osangtham nont នៃ​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ​ក្នុង​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ បាន​ផ្តល់​បទ​សម្ភាស​ដូច​ខាងក្រោម​៖

១-តើ​មេរោគ​ថ្លើម​ប្រភេទ​បេ (B)​ឆ្លង​ដូច​មេ្ត​ច ?
មេរោគ​ថ្លើម​ប្រភេទ​បេ (B) ឆ្លង​តាម​រយៈ ៖
-​ការ​រួម​ភេទ​ជាមួយ​អ្នកមាន​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ​(B)
-​ការ​ចាក់​ថ្នាំ​ដោយ​ប្រើ​ស៊ឺ​រុំ​ា​ង​មាន​មេរោគ
-​ការ​រស់នៅ​ជាមួយ​អ្នកជំងឺ​រលាក​ថ្លើម​រុំ​ា​រ៉ៃ​ប្រភេទ​បេ (B)
-​ការ​ឆ្លង​តាម​ឈាម ទឹកកាម ទឹករងៃ ទឹករំអិល​។​ល​។
-​ការ​សាក់ ឬ​ចោះត្រចៀក

មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ (B)​មិន​ឆ្លង​តាម ចំណីអាហារ ទឹក អោប​ថើប​គ្នា ការ​បំបៅ​ដោះ ការ​និយាយ​គ្នា ការ​ចាប់ដៃ​គ្នា ក្អក​ឬ​កណ្តាស់​នោះ​ទេ​។

២-តើ​ធ្វើ​យ៉ាងណា​ទើប​ដឹង​ថា​មាន​ជំងឺថ្លើម?
មាន​តែ​ការ​ពិនិត្យ​ឈាម​មួយ​គត់​ដែល​អាច​ប្រាប់​អ្នក​ថា​អ្នកមាន ឬ​គ្មាន​មេរោគ​រលាក​ថ្លើម ។
៣-តើ​មេរោគ​ថ្លើម​ប្រភេទ​ណា​ដែល​អាច​ព្យាបាល​បាន? ជំងឺថ្លើម​ប្រភេទ​សេ​(C) អាច​ព្យាបាល​បាន ។ តែ​សម្រាប់​មេរោគ​ថ្លើម​ប្រភេទ​បេ (B)​វិញ មិន​អាច​ព្យាបាល​ជា បាន​ឡើយ​។
៤-តើ​អ្នក​កើត​ជំងឺថ្លើម​ប្រភេទ​បេ (B)​ត្រូវ​រង់ចាំ​សេចក្តីស្លាប់? មិន​ដូច្នោះ​ឡើយ​។ ថ្វី​ត្បិត​ជំងឺថ្លើម​ប្រភេទ​បេ​(B) គ្មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​ដាច់ តែ​គេ​អាច​មាន​ថ្នាំ​ទប់ស្កាត់​មេរោគ​មិន​ឲ្យ​វិ​វត្ត​ទៅ​ជា​រលាក ឬ​ក្រិន​បាន​។ ដូច្នេះ​ប្រសិនជា​អ្នកជំងឺ​ហូប​ថ្នាំ​តាម​វេជ្ជបញ្ជា​បាន​ត្រឹមត្រូវ​និង​មក​ទទួល​សេវា​ត្រួតពិនិត្យ​អោយ​បាន​ទៀងទាត់ នោះ​លោក​អ្នក​នៅ​តែ​អាច​រស់រាន​បាន​ធម្មតា​។

៥-តើ​ជំងឺថ្លើម​ប្រភេទ​សេ​(C) អាច​វិ​វត្ត​ទៅ​ជា​ជំងឺថ្លើម​ប្រភេទ​បេ​(B)​បាន​ឬទេ?មិន​អាច​នោះ​ទេ ព្រោះ​មេរោគ​ថ្លើម​ប្រភេទ​សេ​(C)​គឺ​សេ​(C) បេ​(B)​គឺ​បេ​(B) ។ វា​មិន​អាច​វិ​វត្ត​ពី​ជំងឺថ្លើម​ប្រភេទ​សេ (C)​ទៅ​បេ​(B)​បាន​ឡើយ​។

៦-តើ​គេ​អាច​បង្ការ​មេរោគ​នេះ បាន​ដោយ​របៀប​ណា?
លោក​អ្នក​អាច​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​មេរោគ​ថ្លើម​ប្រភេទ​បេ​(B)​។

៧-រសិនបើ​ដឹង​ថា​មាន​ជំងឺថ្លើម​រួច​ទៅ​ហើយ តើ​ការ​ចាក់​វា់ក់​សាំង​នៅ​មាន​ប្រសិទ្ធភាព​ដែល​ទេ?
ការ​ចាក់​វ៉ាក់សាំង​ក្រោយ​មាន​មេរោគ​ថ្លើម គឺ​មិន​មាន​ផលប្រយោជន៍​អ្វី​ឡើយ​។ ជា​ទូទៅ ការ​ចាក់​វា់ក់​សាំង​គួរ​ធ្វើ​ឡើង​មុន​ពេល​កើត​ជំងឺ ទើប​មាន​ប្រសិទ្ធិ​ភាព ។
៨-តើ​ការ​ចាក់​វ៉ាក់សាំង ផ្តល់​ប្រសិទ្ធភាព​ការពារ​មេរោគ​ថ្លើម​ប្រភេទ​បេ​(B) យូរ​ប៉ុណ្ណា?

ជា​ទូទៅ បើ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច រួម​ទាំង​មាន​អង់​ទី​ករ​រួច​ទៀត​នោះ វា​អាច​ការពារ​ពី​ជំងឺថ្លើម​បាន​ពេញ​មួយ​ជីវិត​។ តែ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​ការ​ពិនិត្យ​មើល​អង់​ទី​ករ រៀង​រាល់​១០​ឆ្នាំ​ម្តង​ដើម្បី​ដឹង​ថា​តើ​អង់​ទី​ករ​ចុះ​ទាប​ឬ​អត់​។ ប្រសិនបើ​អង់​ទី​ករ​ចុះ​ទាប អ្នក​ត្រូវ​ទៅ​ចាក់​រំលឹក​ម្តងទៀត​៕