ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់ហ្រ្វាំងកណ្តាលក្រុង រន្ធត់គ្រប់គ្នា…!

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ម្នាក់​រង​របួស​មធ្យម និង​រថយន្ត​២​គ្រឿង បាន​រង​ការ​ខូចខាត​មធ្យម​ផង​ដែរ ដោយ​សារ​រថយន្ត​បែន​ដាច់​ហ្វ្រាំង​ពេល​បើក​ចុះ​ចំណោត ចំណុច​ស្តុ​ប​កាល់​តិច ស្ថិត​ក្នុង​ក្រុម​ទី​៧ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសី​ហនុ ។ ហេតុការណ៍នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១២ មីនា ។

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ម្នាក់​រង​របួស​មធ្យម និង​រថយន្ត​២​គ្រឿង បាន​រង​ការ​ខូចខាត​មធ្យម​ផង​ដែរ ដោយ​​សារ​រថយន្ត​បែន​ដាច់​ហ្វ្រាំង​ពេល​បើក​ចុះ​ចំណោត ចំណុច​ស្តុ​ប​កាល់​តិច ស្ថិត​ក្នុង​ក្រុម​ទី​៧ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសី​ហនុ ។ ហេតុការណ៍នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១២ មីនា ។

ជុំវិញ​ហេតុការណ៍​ដ៏​រន្ធត់​នេះ សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​បាន​បង្ហើប​ឱ្យ​ដឹង​ជំហាន​ដំបូង​ថា ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​បែន​ម៉ាក Hyundai ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ3A-2023 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងកាត់​វិ​ថី​ឯករាជ្យ ។

លុះ​មក​ដល់​ចំណុច​ស្តុ​ប​ខាង​មុខ​ស្ថានីយ​សាំង​កាល់​តិច​បាន​ដាច់​ហ្វ្រាំង​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក Hyundai ចំណុះ​២,៥​តោន ពណ៌​​ខៀវ​ខ្ទេច​មុខ ធ្វើ​ឱ្យ​អ្នកបើកបរ​រថយន្ត​នោះ​រង​របួស​ក្បាល ឯ​រថយន្ត​ខ្ទាត​ទៅ​បុក​បង្គោលភ្លើង​មុខ​ស្ថានីយ​សាំង​ខាងលើ​ដួល​រាប និង​បន្តទៅ​បុក​ឃ្លាំង​ស្ថានីយ​ខាងក្រោយ​ថែម​ទៀត​ទើប​ទៅ​មុខ​លែង​រួច រីឯ​អ្នកបើកបរ​រថយន្ត​បែន​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព ៕