ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ចិត្ត! ឡាន​ឆ្លាមមួយ​គ្រឿង​មិនមែន​បើក គឺហោះ​ចូលផ្ទះអ្នកស្រុក

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស​ស្រវឹង​ធ្លាក់​ភ្នែក​ម្នាក់ បាន​បើករថយន្ត​កាម​រី​ឆ្លាម​លឿន​ដូច​ហោះ​លើ​ផ្លូវជាតិ​លេខ​១៣ ក៏​បាន​ជ្រុល​ធ្លាក់​ផ្លូវ​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំ​កណ្តាល​ផ្ទះ​បាក់​រាប​ដល់​ដី ហើយ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ដើម​ប្រេងខ្យល់​រួច​ធ្លាក់​ចូល​ក្នុង​

ខេត្តស្វាយរៀង ៖ បុរស​ស្រវឹង​ធ្លាក់​ភ្នែក​ម្នាក់ បាន​បើករថយន្ត​កាម​រី​ឆ្លាម​លឿន​ដូច​ហោះ​លើ​ផ្លូវជាតិ​លេខ​១៣ ក៏​បាន​ជ្រុល​ធ្លាក់​ផ្លូវ​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំ​កណ្តាល​ផ្ទះ​បាក់​រាប​ដល់​ដី ហើយ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ដើម​ប្រេងខ្យល់​រួច​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​កប់​នៅ​ទី​នេះ តែ​សំណាងល្អ​ផ្ទះ​ដែល​ត្រូវ​រថយន្ត​បុក​ដួល​រាប​នោះ​មិន​មាន​ម្ចាស់​នៅ​ក្នុងផ្ទះ​ទេ រីឯ​អ្នកបើកបរ​រថយន្ត​ក៏​មិន​រង​របួស​ដែរ ដោយសារ​បាន​ពោង​សុវត្ថិភាព​ការពារ ។

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ មីនា នៅ​ចំណុច​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។ បើ​តាម​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សង្ឃ័រ​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ហាស់ ហន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សំ​ណុ​ន អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខា​លើ ។ រីឯ​អ្នកបើកបរ​រថយន្ត ឈ្មោះ សំ ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បែក​ចាន ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ដើម្បី​ពិនិត្យ​ជាតិ​អាល់​កុល និង​រក​ឃើញ​ថា អ្នកបើកបរ​រថយន្ត​ទើបតែ​ចេញពី​ពិធី​ឡើងផ្ទះ​បងប្អូន​ស្រវឹង​ធ្លាក់​ភ្នែក ។ រីឯ​រថយន្ត​ត្រូវ​អ្នកស្រុក​យក​ត្រាក់ទ័រ​មក​អូស​ឡើង​ពី​ប្រឡាយ តែ​ខកចិត្ត​ដោយ​គ្មាន​អ្នក​ទទួលខុសត្រូវ​ចេញ​លុយ ដោយសារ​ម្ចាស់​រថយន្ត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​បាត់​ទៅ​ហើយ ៕