ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​មិន​ធ្លាក់​ចុះ​ឡើយ​រវាង​ហូ​ឡង់ និង​តួ​ក​គី

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១២ មីនា ភាព​តានតឹង​មិន​ធ្លាក់​ចុះ​ឡើយ​រវាង​តួ​ួ​ក​គី និង​ហូ​ឡង់ ដោយ​ក្រុង​អង់កា​រ៉ា មិន​ព្រម​នៅ​ស្ងៀម​ឡើយ ក្រោយ​ពី​រដ្ឋមន្ត្រី​តួ​ក​គី​២​រូប ត្រូវ​ច្រាន​មិន​ឱ្យ​ចូល​ដែនដី​ហូ​ឡង់​ជា​កន្លែង​រដ្ឋមន្ត្រី​ទាំង​២​រូប​នេះ

កាលពី​ថ្ងៃ​ទី​១២ មីនា ភាព​តានតឹង​មិន​ធ្លាក់​ចុះ​ឡើយ​រវាង​តួ​ួ​ក​គី និង​ហូ​ឡង់ ដោយ​ក្រុង​អង់កា​រ៉ា មិន​ព្រម​នៅ​ស្ងៀម​ឡើយ ក្រោយ​ពី​រដ្ឋមន្ត្រី​តួ​ក​គី​២​រូប ត្រូវ​ច្រាន​មិន​ឱ្យ​ចូល​ដែនដី​ហូ​ឡង់​ជា​កន្លែង​រដ្ឋមន្ត្រី​ទាំង​២​រូប​នេះ​ត្រូវ​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​ដល់​ជនជាតិ​តួ​ក​គី​រស់នៅ​ហូ​ឡង់​សម្រាប់​ការ​បោះ​ប្រជាមតិ​មួយ​នា​ថ្ងៃ​ទី​១៦ មេ​សា​ខាង​មុខ ។

ដោយ​លើក​ឡើង​ពី​ការ​វាយប្រហារ​ខាង​វោហា​សាស្ត្រ​របស់​តួ​ក​គី​ប្រឆាំង​ហូ​ឡង់​ជា​ដៃគូ​អឺរ៉ុប​របស់​លោក នាយក​រដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក់ លោក LARS LOKKE RASMUSSEN ស្នើ​ថា ទស្សនកិច្ច​ដែល​គ្រោង​ធ្វើ​នា​ខែ​នេះ​របស់​សម​ភាគី​តួ​ក​គី លោក BINALI YILDIRIM អាច​ផាត់​ចោល ។

ហូ​ឡង់​ពុំ​មែន​ជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ​ដែល​លុប​ចោល​បណ្តា​កិច្ចប្រជុំ​នយោបាយ​ដែល​ត្រូវ​ចូលរួម​ដោយ​បណ្តា​រដ្ឋមន្ត្រី​តួ​ួ​ក​គី​សម្រាប់​យុទ្ធនាការ​គាំទ្រ​ការ​កែទម្រង់​រដ្ឋធម្ម​នុញ្ញ​​សំដៅ​ពង្រឹង​អំណាច​ប្រធានាធិបតី​ឡើយ ។ អាជ្ញាធរ​ហូ​ឡង់​នា​ថ្ងៃ​ទី​១១ មីនា បាន​រុញច្រាន​រដ្ឋមន្ត្រី​តួ​ក​គី​២​រូប​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ឃោសនា​ក្នុង​ដែនដី​ខ្លួន​គឺ​មិន​ឱ្យ​យន្តហោះ​រដ្ឋមន្ត្រី​ការ​បរទេស​ចុះ​លើ​ដែនដី​ខ្លួន ហើយ​រដ្ឋមន្ត្រី​គ្រួសារ​តួ​ក​គី លោកស្រី FATMA BETUL SAYAN KAYA ត្រូវ​ប៉ូលិស​ហូ​ឡង់​នាំ​មក​កាន់​ព្រំដែន​អា​ល្លឺ​ម៉​ង់​ក្រោយ​​រារាំង​លោកស្រី​មិន​ឱ្យ​ចូល​អគារស្ថាន​កុងស៊ុល​តួ​ក​គី​នៅ​ទីក្រុង ROTTERDAM ហើយ​ប្រកាស​ថា លោកស្រី​ជា​មនុស្ស​ពុំ​បានការ​លើ​ដែនដី​ហូ​ឡង់ ។

នា​ពេល​យប់​ថ្ងៃ​ទី​១១ មីនា ប៉ូលិស​ហូ​ឡង់​បាន​ប្រើ​ឆ្កែ និង​កាណុង​បាញ់​ទឹក បំបែក​បា​តុ​ករ​ជា​ច្រើន​រយ​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​កុងស៊ុល​តួ​ក​គី​នៅ​ក្រុង ROTTERDAM ហើយ​មនុស្ស​ច្រើន​នាក់​រង​ការ​វាយ​របស់​ប៉ូលិស​ដោយ​ដំបង ។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​តួ​ក​គី​បាន​បិទ​ស្ថានទូត​ហូ​ឡង់​ប្រចាំ​ក្រុង​អង់កា​រ៉ា ព្រមទាំង​ស្ថាន​កុងស៊ុល​នៅ​ក្រុង​អុ​ី​ស្តង់​ប៊ុល​ដែល​នៅ​មុខ​ស្ថាន​កុងស៊ុល​នេះ​មាន​បាតុករ​ជា​ច្រើន​រយ​នាក់ ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១២ មីនា ថា ពិត​ណាស់​ពួក​គេ​នឹង​ត្រូវ​បង់​តម្លៃ ហើយ​ឱ្យ​ពួក​គេ​ដឹង​ដែរ​អ្វី​ដែល​ហៅ​ថា ការទូត ។ ខ្ញុំ​គិត​ថា លទ្ធិ​ណា​ហ្ស៊ី​ស្លាប់​បាត់​ទៅ​ហើយ តែ​ខ្ញុំ​យល់​ខុស​សោះ ។ លទ្ធិ​ណា​ហ្ស៊ី​នៅ​រាយ​ប៉ាយ​នៅឡើយ​ក្នុង​អឺរ៉ុប ។ អឺរ៉ុប​បង្ហាញ​ពីមុខ​មាត់​ពិត​របស់​ខ្លួន​ហើយ ៕