ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មើលចុះ! អ្នកបើកងងុយដេក…

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ ​កាលពី​វេលា​ម៉ោង០៥ និង៣០នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី១៣ មីនា នេះ ​​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​កង់​ដប់​មួយ​​គ្រឿង បាន​ក្រឡាប់​​ផ្ងា​រជើង​ធ្លាក់​ចេញពី​​ផ្លូវប្រមាណ​២០ម៉ែត្រ និង​​ធ្លាក់​​ទំនិញ​ចេញពី​ក្នុង​រថយន្ត​ចោល​​​វាលស្រែ​ទាំងអស់ ។

ហេតុការណ៍នេះ កើតឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​48​ ត្រង់​នៅ​ចំណុច​អូរ​ម្កាក់​ ក្នុងភូមិ​ជី​មា​ល ​ឃុំ​អណ្តូងទឹក​ ស្រុក​ប​ទុម​សារ​គរ ​ខេត្តកោះកុង ​។ បើ​តាម​​​ប៉ូ​លិស​ថា ករណី​នេះ​កើតឡើង​ដោយសារ​អ្នកបើកបរ​ងងុយដេក ។

លោក​អធិការ​បញ្ជាក់​ទៀត​ថា ​រថយន្ត​ខាងលើ​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ ហើយ​​​ដឹក​ទំនិញ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ លុះ​មក​ដល់​កន្លែង​កើតហេតុ​ ក៏​រេ​ចង្កូត​ធ្លាក់​កាវ​ថ្នល់​ក្រឡាប់​ផ្ងា​រ​ជើង​តែ​ម្តង ហើយ​ពេល​ក្រឡាប់​ក្អួត​ចេញ​ទំនិញ​ជា​ច្រើន​មុខ​ដូច​ជា ស្ករ​គ្រាប់ ភេសជ្ជៈ​គោ​ជល់ និង ជា​ពិសេស​ឡេ​លាភ​ស្បែក ដែល​ជា​ទំនិញ​ដែល​មាន​អត្រា​ព​ន្ធ​ខ្ពស់​។

លោក​អធិការ​បន្ថែម​ទៀត​​ថា ហេតុ​ការ​ណ៍​នេះ​ បណ្តាល​ឱ្យ​អ្នកបើកបរ ​និង​ព្រូឡាន​រង​របួសស្រាល ។ ចំណែក​ទំនិញ​ត្រូវ​បាន​រង​ការ​ខូចខាតជាង​ពាក់កណ្តាល ដែល​មុខទំនិញ​ទាំងនោះ​ មាន​ទំងន់​សរុប​ប្រមាណ​ជាង30តោន ។