ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ស្កា​ឡេ​ត ចូ​ហាន​សុ​ន ប្តឹង​លែងលះ​ប្តី

7 ឆ្នាំ មុន

នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នាង​ស្កា​ឡេ​ត ចូ​ហាន​សុ​ន តា​រាហូ​លី​វូ​ដ អាយុ​៣២​ឆ្នាំ និង​លោក Romain Dauriacs ជនជាតិ​បារាំង​អាយុ​៣៥​ឆ្នាំ នឹង​លែង​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀត​ហើយ ។

នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នាង​ស្កា​ឡេ​ត ចូ​ហាន​សុ​ន តា​រាហូ​លី​វូ​ដ អាយុ​៣២​ឆ្នាំ និង​លោក Romain Dauriacs ជនជាតិ​បារាំង​អាយុ​៣៥​ឆ្នាំ នឹង​លែង​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀត​ហើយ ។

Page Six ផ្សាយ​ថា នារី​ហូ​លី​វូ​ដ​ចូ​ហាន សុ​ន បានឱ្យ​មេធាវី​ចាត់ការ​លើក​រឿង​ក្តី​លែងលះ ក្រោយ​ពេល​ប្តី​និង​នាង​ចែកផ្លូវ​គ្នា​រយៈពេល​២​ខែ មក​ហើយ ។ នាង​ប្តឹង​ស្តី​ពី​ការ​សុំ​សិទ្ធិ​ចិញ្ចឹម​កូនស្រី Rose Dorothy Dauriacs អាយុ​២​ឆ្នាំ ។

វេ​ប​សាយ «Page Six» របស់​ញូ​វ​យ៉​ក​យោង​តាម​សម្តី​របស់​លោក Hardd Mayerson មេធាវី​របស់​លោក Romain ផ្សាយ​ថា លោក​បាន​ទទួល​ឯកសារ​លែងលះ​ពី​មេធាវី​របស់​នាង​ស្កា​ឡេ​ត  កាលពី​ថ្ងៃ​ទី​៧ មីនា​កន្លង​មក និង​ផ្តោត​ជា​សំខាន់​លើ​សិទ្ធិ​ចិញ្ចឹម​កូន ។

នាង​ចូ​ហាន​សុ​ន ធ្លាប់​រៀប​ការ​និង​លែងលះ​ជាមួយ​លោក Ryan Reynolds តារា​ឯក​ហូ​លី​វូ​ដ ក្រោយមក​នាង​រៀប​ការ​ជាមួយ​លោក Romain Dauriacs កាលពី​ឆ្នាំ​២០១៤ និង​មានកូន​ស្រី​ម្នាក់ ។ ទោះបីជា​បាន​ចែកផ្លូវ​គ្នា ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ចំណែក​បង្ហាញខ្លួន​ជា​សាធារណៈ​ជា​ច្រើន​លើក ខណៈ​ពេល​ប្រភព​ជំនិត​ឱ្យ​ដឹង​ថា​ពួក​គេ​នៅ​តែ​ជា​មិត្តភក្តិ​ល្អ​នឹង​គ្នា ៕