ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​សុំ​គូ​ស្នហ៍​រៀប​ការ​នាង​មិន​ព្រម​ដោយសារ…

7 ឆ្នាំ មុន

សារព័ត៌មាន​ចិន​ផ្សាយ​ថា បុរស​ម្នាក់​លុតជង្គង់​សុំ​គូស្នេហ៍​រៀប​ការ​នៅ​យប់​មួយ​កណ្ដាល​ក្រុង​ណា​ន​នី​ង ខេត្ដ​គ័ង​សុ​ី ភាគ​ខាងត្បូង​ប្រទេស​ចិន ប៉ុន្ដែ​លទ្ធផល​អវិជ្ជមាន​ដោយ​ហេតុផល​ថា​ផ្ទះ​របស់​គេ​គ្មាន​បន្ទប់ទឹក ។

សារព័ត៌មាន​ចិន​ផ្សាយ​ថា បុរស​ម្នាក់​លុតជង្គង់​សុំ​គូស្នេហ៍​រៀប​ការ​នៅ​យប់​មួយ​កណ្ដាល​ក្រុង​ណា​ន​នី​ង ខេត្ដ​គ័ង​ស៊ី ភាគ​ខាងត្បូង​ប្រទេស​ចិន ប៉ុន្ដែ​លទ្ធផល​អវិជ្ជមាន​ដោយ​ហេតុផល​ថា​ ផ្ទះ​របស់​គេ​គ្មាន​បន្ទប់ទឹក ។

រឿងហេតុ​នោះ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​រើសអើង​ចំនួន​២​ករណី​នៅ​ប្រទេស​ចិន ទី​១ បុរស​ដែល​នៅ​លីវ​ភាគច្រើន​មិន​អាច​រក​គូស្រករ​បាន ព្រោះ​ការ​មិន​ស្មើភាព ។ ទី​២ ថ្លៃ​ផ្ទះ​នៅ​តាម​ទីក្រុង​មាន​តម្លៃ​ខ្ពស់ ។ ម្យ៉ាងទៀត​ចំនួន​ស្ដ្រី​នៅ​ប្រទេស​ចិន​មាន​ចំនួន​ទាប​ជាង​បុរស ដោយសារ​តែ​ការ​ពេញ​និយម​កូនប្រុស ទុក​ស្នង​ត្រកូល ។

ក្រៅពី​នេះ​តួនាទី​ជា​កូនកំលោះ​នៅ​ប្រទេស​ចិន មិនមែន​ជា​ភាព​ងាយស្រួល​ទេ គឺជា​ភាគី​ទទួល​បន្ទុក​លើ​ការ​ចំណាយ ពិសេស​លើ​ថ្លៃ​បណ្ណាការ ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ចិន​ទូទៅ​បង្ហាញ​ពី​គោល​គំនិត​យល់​ឃើញ​ចំពោះ​ព្រឹត្ដិការណ៍​ដែល​បុរស​បាត់បង់​ស្នេហា​ចំនួន​២​ចំណុច​ផ្សេង​គ្នា ដោយ​ខ្លះ​បាន​រិះគន់​ខាង​ស្រី ឯ​ខ្លះ​ទៀត​យល់​ថា នាង​មាន​សិទ្ធិ​ទាមទារ​វត្ថុ​ទាំងនេះ ព្រោះ​ជា​កត្ដា​មូលដ្ឋាន​តាម​ទំនៀមទម្លាប់​របស់​ចិន ៕