ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកជំនាញ​ថត​ភាពយន្ដ​លោក​ម៉ុង កា​ណែ​ត ធ្លាក់ខ្លួន​ឈឺ​ធ្ងន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ម៉ុង កា​ណែ​ត អតីត​អ្នក​ថត​ជំនាញ​ភាពយន្ត​កើត​ជំងឺ​ក្រិន​ថ្លើម និង​ចូល សម្រាក​ព្យាបា​ន​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ លោក​ម៉ុង កា​ណែ​ត បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​

រាជធានី​ភ្នំពេញ ៖ លោក​ម៉ុង កា​ណែ​ត អតីត​អ្នក​ថត​ជំនាញ​ភាពយន្ត​កើត​ជំងឺ​ក្រិន​ថ្លើម និង​ចូល សម្រាក​ព្យាបា​ន​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ លោក​ម៉ុង កា​ណែ​ត បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​តាម​រយៈ​ក្រុម​យុវជន LKF Family ។ ការ​ជួយ​ឧ​ប​ត្ថ​ម​នោះ​ព្រោះ​ក្តី​អាណិតអាសូរ និង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ក្រុម​គ្រួសារ​អតីត​អ្នកជំនាញ​ថត​ភាពយន្ត ក្នុង​អំឡុង​ទស​វត្ស​៩០​រូប​នោះ ។

ការ​នាំ​ប្រាក់​អំណោយ​ទៅ​ជូន​លោក​ម៉ុង កា​ណែ​ត កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៧ ដោយ​សមាជិក​ក្រុម​យុវជន​LKF Family (​ស្រលាញ់​គ្រួសារ​ខ្មែរ​) ។ ប្រាក់​ទាំងនោះ​ជា​របស់​សប្បុរសជន រួម​ជាមួយ​ប្រាក់​ដែល​ប្រមូល​បាន​ពី​ក្រុម​LKF Family ។ ប្រាក់​អំណោយ​ចំនួន​៥៩៥​ដុល្លារ និង​៩០.០០០​រៀល បាន​ប្រគល់​ជូន​នៅ​បន្ទប់​សម្រាក​ព្យាបាល​ជំងឺ​លេខ​១១៤ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

លោក​ម៉ុង កា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរ​ជន និង​ក្រុម​យុវជន​LKF ដែល ឧបត្ថម្ភ​ប្រាក់​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​និង​ថ្លៃ​ព្យាបាល​ជំងឺ​របស់​លោក ។
លោក​ម៉ុង កា​ណែ​ត មាន​ជំងឺ​ក្រិន​ថ្លើម​ប្រ​ភេ​ន​C​ធ្ងន់ រយៈពេល​ប្រមាណ​២​ខែ​កន្លង​មក​ហើយ ។ លោក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត លើក​ទី​មួយ​រយៈពេល​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ ត្រូវ​ក្រុម​គ្រូពេទ្យ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចំណែក​លើក​ទី​ពីរ​នេះ​មាន​រយៈពេល​ជិត​២​ស​ប្តា​ហ៍​មក​ហើយ ។

ស្ថិត​ក្នុង​វ័យ​៥២​ឆ្នាំ លោក​ម៉ុង កា​ណែ​ត មាន​ជំងឺ​ក្រិន​ថ្លើម​ប្រភេទ​C និង​មាន​កូនកណ្តុរ​ចំនួន​៣​គ្រាប់​នៅ​ក្នុង​ពោះវៀន​ធ្វើ​ឱ្យ​លោក​ដេក​ដាប​លើ​កន្ទេល​ងើប​ស្ទើរ​មិន​រួច ។ ពេល​នេះ​លោក​កំពុង​តែ​ជួប​ការ​ខ្វះខាត​ប្រាក់​សម្រាប់​ព្យាបាល​បន្ដ ៕