ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ប៊ី នៅ​មិន​សុខដោយសារ​បុរស «​ក្រ​រហាម​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​កញ្ញា​បេ​ប៊ី បាន​ព្រមាន​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ដែល​តែងតែ​តាម​រំខាន និង​ជេរ​នាង​ជា​បន្តបន្ទាប់ ។ បេ​ប៊ី បាន​ដាក់​ពាក្យ​ប្ដឹង​រួច​ហើយ​ទៅ​លើ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​កញ្ញា​បេ​ប៊ី បាន​ព្រមាន​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ដែល​តែងតែ​តាម​រំខាន និង​ជេរ​នាង​ជា​បន្តបន្ទាប់ ។ បេ​ប៊ី បាន​ដាក់​ពាក្យ​ប្ដឹង​រួច​ហើយ​ទៅ​លើ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​មនុស្ស​ក្រ​រហាម​» ដោយសារ​តាម​យាយី​នាង​ជិត​មួយ​ឆ្នាំ​កន្លង​មក ។

កញ្ញា​បេ​ប៊ី តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​រៀបរាប់​ឲ្យ​ដឹង​ថា មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ និង​បាន​ប្រើប្រាស់​ឈ្មោះ «​មនុស្ស​ក្រ​រហាម​» តែងតែ​ចូល​command និង​ឆាត​ទៅ​នាង ដោយ​ប្រើ​ពាក្យ​អាក្រក់ ប៉ុន្តែ​នាង​មិន​ដែល​តបត​ឡើយ ។

ដោយសារ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​រូប​នោះ​នៅ​តែ​បន្ដ​ជេរ​ប្រមាថ​រូប​នាង​ទៀត​នាង​បាន​ដាក់​ពាក្យ​ប្ដឹង ។ បន្ទាប់​ពី​នាង​ដាក់​ពាក្យ​ប្ដឹង​មក​ជន​នោះ​ហាក់​ស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​លេចឡើង​មក​វិញ និង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ទៀត​បន្ត​ជេរ​នាង ។ បើ​ទោះជា​មាន​បញ្ហា​បែប​នេះ​កើតឡើង​ក៏​ដោយ បេ​ប៊ី​នៅ​តែ​មិន​តបត ព្រោះ​ចាត់​ទុក​ថា ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នោះ​ជា​មនុស្ស​បាត​សង្គម ទើប​គេ​ហ៊ាន​ធ្វើ​រឿង​បែប​នេះ​ឡើង ។

ដោយ​ការ​ជេរ​ប្រមាថ​ដែល​មិន​អាច​ទទួលយក​បាន​នោះ ទើប​បេ​ប៊ី​ចេញ​សារ​ព្រមាន​ម្តងទៀត​ថា​នឹង​ប្តឹង​ដើម្បី​ឲ្យ​សម​ត្ថិ​កិច្ច​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជន​នោះ ។

បេ​ប៊ី បញ្ជាក់​ថា នាង​និយាយ​បែប​នេះ​មិនមែន​ជា​ពាក្យ​កម្លា ឬ​បន្លាច​ឲ្យ​ជន​នោះ​លែង​ហ៊ាន​ទេ ប៉ុន្តែ​ជា​វិធី​ល្អ​តែ​មួយ​គត់​សម្រាប់​តបត​ព្រោះ​នាង​បាន​ស្គាល់​មុខ​គេ​ច្បាស់ និង​មាន​ភស្តុ​តាង​ច្រើន​ទៀត​សម្រាប់​ដាក់បន្ទុក ។

កន្លង​មក​បុរស​ម្នាក់​នោះ​បាន​ស្កាត់​ទៅ​ជួប​បេ​ប៊ី​ដល់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន ក្នុង​ពេល​នាង​កំពុង​Live ផ្ទាល់ ប៉ុន្តែ​នាង​សុំ​អន្តរាគមន៍​ពី​សន្តិសុខ​ឲ្យ​ចាប់​ចេញ ខណៈ​គេ​នៅ​តែ​ព្យាយាម​ស្រែក​ចង់​ជួប​មុខ​នាង​ផ្ទាល់ ទោះ​ចូល​គុក​ក៏​ដោយ ។

ចំពោះ​បញ្ហា​ដែល​កើតឡើង​នេះ បេ​ប៊ី បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ​នាង​ត្រូវ​ចេញ​ទៅ​សម្តែង​តាម​ទីកន្លែង​ជា​ច្រើន ។ បេ​ប៊ី​នឹង​រៀបចំ​ឯកសារ​ប្តឹង ព្រមទាំង​អំពាវនាវ​ដល់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ ប្រសិនបើ​ឃើញ​ហ្វេ​ស​ប៊ុ​ក «​មនុស្ស​ក្រ​រហាម​» ឆាត​ទៅ ឬ​ក៏​Command អ្វី​នោះ បើ​អាច​សូម​ជួយ​រក្សា​ទុកជា​ឯកសារ​ឲ្យ​រូប​នាង​ផង ។ បើ​អ្នក​ណា​ស្គាល់​ជន​នោះ​សូម​ផ្តល់​ដំណឹង​ដល់​រូប​នាង ព្រោះ​នាង​កំពុង​តែ​តាម​រក​គេ ៕