ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ថា គោលនយោបាយ​របស់​បក្ស​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹ​ម សុខា បាន​អះអាង​ថា គោលនយោបាយ​របស់​គណបក្ស​នយោបាយ​នីមួយ​ៗ

រាជធានី​ភ្នំពេញ​ ៖ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹ​ម សុខា បាន​អះអាង​ថា គោលនយោបាយ​របស់​គណបក្ស​នយោបាយ​នីមួយ​ៗ មិនមែន​ជា​កា​សន្យា​ខ្យល់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ប្រទេស​ជាតិ​និង​ពលរដ្ឋ ទោះបី​គណបក្ស​នយោបាយ​នោះ មិន​ទាន់​ឈ្នះ​ក៏​ដោយ ក៏​អាច​នាំ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ដែរ​ ។

នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ផ្ទៃក្នុង​នូវ​គោលនយោបាយ​អាទិភាព​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ នៅ​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ២០១៧ លោក​កឹ​ម សុខា​បាន​បញ្ជាក់​ថា ជាក់ស្ដែង​កាល​ឆ្នាំ​២០១៣ ជា​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​នឹង​ដំឡើង​ប្រាក់ខែ​ជូន​មន្ដ្រីរាជការ​ឲ្យ​បាន​យ៉ាងតិច​១​លាន​រៀល កាលនោះ​គេ​ថា​ធ្វើ​មិន​បាន តែ​ឥឡូវ​ស្រាប់តែ​កំពុង​ធ្វើ​បាន និងការ​បញ្ចុះ​ថ្លៃ​ប្រើប្រាស់​អគ្គី​ស​នី​ជាដើម​ ។

មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា “​ការ​បោះ​ឆ្នោត​” ដោយ​ការ​ប្រកួតប្រជែង “​គោលនយោបាយ​” ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ និង​សុចរិត គឺជា​មធ្យោបាយ​នាំ​ឲ្យ​ប្រទេស​ជាតិ មាន “​ស្ថិរភាព សន្ដិភាព និង​ការ​រីក​ចម្រើន​ពិតប្រាកដ​”​។ លោក កឹ​ម សុខា បន្ត​ថា​៖«​ខ្ញុំ​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ ឆ្អែតឆ្អន់​នឹង​អ្នកនយោបាយ​ឈ្លោះ​គ្នា គំរាមកំហែង វាយប្រហារ​ដោយ​ហិង្សា​លើ​ខ្មែរ​គ្នា​ឯង​ហើយ​។ ហេតុ​ដូច្នេះ​ហើយ បានជា​ខ្ញុំ​ត្រូវ​ចំណាយពេល​ធ្វើ​ដំណើរ “​ផ្សព្វផ្សាយ​គោលនយោបាយ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​” ចំនួន​២​ខេត្ត​ក្នុង​មួយ​ថ្ងៃ ។ លោក​កឹ​ម សុខា បាន​ប្រកាស​ថា លោក​នឹង​ចុះ​តាម​មូលដ្ឋាន​រយៈពេល​២​ខែ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​គោលនយោបាយ​ដែល​អង្គ​សមាជ​វិសាមញ្ញ​បក្ស​ទើប​អនុម័ត​យល់ព្រម​កាលពី​ពេល​ថ្មី​ៗ​នេះ​។

យ៉ាងណា​ក៍ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើងជា​ច្រើន​ដង​អំពី​ការ​សន្យា​នានា​របស់​បក្សនយោបាយ ប៉ុន្តែ​ជាក់ស្តែង​ធ្វើ​មិន​បាន ឆ្កែ​នៅ​តែ​ព្រូស​មនុស្ស​នៅ​តែ​ដើរ គឺ​សន្យា​ខ្យល់ ៕