ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រក​ឃើញ​ប្រេង​នៅ Alaska ជា​ការស្វែងរក​ធំ​ជាងគេ​ក្នុង​រយៈពេល​30​ឆ្នាំ​នេះ

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រេង​ប្រមាណ​១,២​ប៊ី​លាន​ធុង​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់ Alaska ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ប្រទះ​ឃើញ​ធំ​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក នា​រយៈពេល​៣​ទសវត្សរ៍​មកនេះ ។

សហរដ្ឋអាមេរិក ៖ ប្រេង​ប្រមាណ​១,២​ប៊ី​លាន​ធុង​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់ Alaska ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ប្រទះ​ឃើញ​ធំ​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក នា​រយៈពេល​៣​ទសវត្សរ៍​មកនេះ ។

ការ​ប្រទះ​ឃើញ​ដ៏​ធំ​នេះ​អាច​នឹង​សម្រួល​ដល់​បញ្ហា​ថវិកា​ក្នុង​រដ្ឋ​នេះ ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម និង​តម្លៃ​ប្រេង ។ ការ​ប្រទះ​ឃើញ​កើតឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន នៅ North Slope ។

ក្រុមហ៊ុន​អេ​ស្ប៉ា​ញ Repsol និង Armstrong Energy របស់​អា​មេ​រិ​កបាន​ប្រកាស​ការ​ប្រទះ​ឃើញ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ព្យាករ​ថា ផលិតកម្ម​អាច​នឹង​ចាប់ផ្តើម​នា​ឆ្នាំ​២០២១ ហើយ​អាច​ផលិត​ប្រេង​ប្រមាណ​១២​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ ។

អ្នកស្រី Kristian Rix អ្នកនាំពាក្យ​របស់ Repsol ប្រាប់​ថា ៖ « អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​ការ​ប្រទះ​ឃើញ​នេះ គឺ​គេ​ធ្លាប់​គិត​ថា ប្រេង​ក្នុង North Slope ជិត​អស់ហើយ ប៉ុន្តែ​នេះ​គឺជា​ការ​ប្រទះ​ឃើញ​ដ៏​ធំ​មួយ​ទៅ​វិញ » ។

យ៉ាងណា​ក្តី ព័ត៌មាន​នេះ​មិន​អាច​ជួយ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​របស់​វិនិយោគិន​លើ​ការ​ផ្គត់ផ្គង់​ប្រេង​លើសលប់​ក្នុង​សហរដ្ឋអាមេរិក​បាន​ឡើយ ។ មានមុខ​សញ្ញា​ជា​ច្រើន​បង្ហាញ​ថា អ្នក​ផលិត​ថ្ម​ប្រេង​កំពុង​តែ​ត្រៀមខ្លួន​បង្កើន​ផលិតកម្ម ។

ប៉ុន្តែ​វា​នៅ​តែ​ជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់ Alaska ដែល​មាន​បញ្ហា​ក្នុង​វិស័យ​ប្រេង ។ រដ្ឋ​នេះ​ពឹងផ្អែក​លើ​ពន្ធ​ប្រេង និង​ឧស្ម័ន ប្រាក់​ចំណូល​រដ្ឋ​ភាគច្រើន ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម និង​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ពាក់កណ្តាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ៕