ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​អាយុ​97​ឆ្នាំ ចាប់កំណើត​ព្រម​គ្នា និង​ស្លា.ប់​ព្រម​គ្នា

7 ឆ្នាំ មុន

Ap កាលពី​ថ្ងៃ​ទី​៨​មីនា ២០១៧ ផ្សាយ​ថា ស្ត្រី​កូនភ្លោះ​ជនជាតិ​អា​មេ​រិ​ក មិន​ត្រឹមតែ​កើតមក​ក្នុង​ថ្ងៃ​តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្លា.ប់​ព្រម​គ្នា​ក្នុង​អាយុ​៩៧​ឆ្នាំ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយសារ​ដួល​នៅ​ខាង​មុខ​ផ្ទះ ខណៈ​

Ap កាលពី​ថ្ងៃ​ទី​៨​មីនា ២០១៧ ផ្សាយ​ថា ស្ត្រី​កូនភ្លោះ​ជនជាតិ​អា​មេ​រិ​ក មិន​ត្រឹមតែ​កើតមក​ក្នុង​ថ្ងៃ​តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្លាប់​ព្រម​គ្នា​ក្នុង​អាយុ​៩៧​ឆ្នាំ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយសារ​ដួល​នៅ​ខាង​មុខ​ផ្ទះ ខណៈ​អាកាសធាតុ​ត្រជាក់់​ខ្លាំង ។

កូនភ្លោះ​ទាំង​២​គឺ​លោកយាយ Jean young Haley និង​លោកយាយ Martha young williams រស់នៅ​ផ្ទះ​រួម​គ្នា​២​នាក់​បងប្អូន ។ ប៉ូលិស​សន្និដ្ឋាន​ថា លោកយាយ Williams ដួល​ខណៈ​ពេល​ដើរ​សំដៅ​ទៅ​រថយន្ត ចំណែក​លោកយាយ Haley ដួល​តាម​ក្រោយ​ខណៈ​ពេល​ប្រញាប់​ដើរទៅ​ទូរស័ព្ទ​សុំ​អ្នក​ជួយ​សង្គ្រោះ ។

របាយការណ៍​បញ្ជាក់​ថា ហេតុការណ៍​នោះ​ប​ង្ហ​ញ​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មីនា ដោយ​មាន​អ្នកស្រុក​ម្នាក់​ប្រទះ​ឃើញ​លោកយាយ​ទាំង​២​នាក់ ដួល​ដេក​នៅ​ខាង​មុខ​ផ្ទះ​ទំ​នង់​ជា​ពេញ​មួយ​យប់ មក​កើន​ក្រោម​អាកាសធាតុ​ត្រជាក់ ។

អ្នកស្រី Susan ជា​កូនស្រី​របស់​លោកយាយ Haley និយាយ​ថា «​បងប្អូន​ដែល​កើតមក​ព្រម​គ្នា ក៏​បាន​ស្លាប់​ព្រម​គ្នា ប្រសិនបើ​មាន​ម្នាក់​ស្លាប់ ម្នាក់​ទៀត​នៅ​រស់ នឹង​ធ្វើ​ឱ្យ​ពិបាកចិត្ត ព្រោះ​គ្មាន​គូ​ភ្លោះ​នៅ​ជាមួយ​គ្នា ។ ចាត់​ទុក​ថា​ជា​រឿង​ដ៏​ចម្លែក​មួយ ប៉ុន្តែ​មនុស្ស​គ្រប់​រូប​បានឃើញ​អ្នក​ទាំង​២​រស់នៅ​រួម​គ្នា​រហូត​អស់​មួយ​ជីវិត​» ៕