ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចិន​ផ្នែក​អចលនទ្រព្យ​អាច​នឹង​ចាក​ចេញពី​សហរដ្ឋអាមេរិក

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ វិនិយោគិន​ចិន​ផ្នែក​អចលនទ្រព្យ​កំពុង​តែ​បាត់បង់​ចំណាប់អារម្មណ៍​លើ​សហរដ្ឋអាមេរិក ខណៈ​បារម្ភ​ពី​ការ​ទម្លាក់​តម្លៃ​ប្រាក់​យន់ និង​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​គំនិត​ការពារ​និយម​របស់​លោក​

សហរដ្ឋអាមេរិក ៖ វិនិយោគិន​ចិន​ផ្នែក​អចលនទ្រព្យ​កំពុង​តែ​បាត់បង់​ចំណាប់អារម្មណ៍​លើ​សហរដ្ឋអាមេរិក ខណៈ​បារម្ភ​ពី​ការ​ទម្លាក់​តម្លៃ​ប្រាក់​យន់ និង​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​គំនិត​ការពារ​និយម​របស់​លោក​ប្រធានាធិបតី Donald Trump ។

នេះ​គឺជា​ទស្សនៈ​របស់​លោក Andrew Haskins នាយក​ប្រតិបត្តិ​ផ្នែក​សេវាកម្ម​ស្រាវជ្រាវ និង​ផ្តល់​មតិយោបល់​ក្នុង​អាស៊ី​នៅ Colliers International ។ លោក​គិត​ថា ធនធាន​របស់​ជនជាតិ​ចិន​នឹង​ត្រឡប់​ទៅ​កាន់​អាស៊ី​វិញ ខណៈ​វិនិយោគិន​ដកខ្លួន​ចេញពី​សហរដ្ឋអាមេរិក​។

លោក​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ៖ «​ការ​ទម្លាក់​តម្លៃ​ប្រាក់​យន់​បាន​កើតឡើង​រួច​មក​ហើយ ដូច្នេះ​វិនិយោគិន​ចិន​គ្មាន​ចំណាប់អារម្មណ៍​បង្វិលប្រាក់​លើ​ទ្រព្យសម្បត្តិ​ដែល​ប្រើប្រាស់​ប្រាក់​ដុល្លារ​ឡើយ » ។

លោក​បន្ត​ថា ការ​ព្រួយបារម្ភ​ផ្នែក​នយោបាយ​អាច​នឹង​បន្ថយល្បឿន​នៃ​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ ជា​ពិសេស ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​អនុម័ត​គំនិត​ការពារ​និយម ។

យោង​តាម​ទិន្នន័យ​ពី Capital Analytics និង Colliers ឲ្យ​ដឹង​ថា ការ​វិនិយោគ​របស់​ជនជាតិ​ចិន​ក្នុង​ផ្នែក​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ដល់​កំពូល គឺ​ស្មើ​៣៣​ប៊ី​លាន​ដុល្លារ​នា​ឆ្នាំ​២០១៥ ប៉ុន្តែ​តួលេខ​នេះ​ធ្លាក់​ចុះ​១២%​កាលពី​ឆ្នាំ​មុន មក​ត្រឹម​២៩,១​ប៊ី​លាន​ដុល្លារ ។

លោក Haskins និយាយ​ថា វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​ប្រជាប្រិយភាព​អចលនទ្រព្យ​ក្នុង​អា​មេ​រិ​ក​កើនឡើង ខណៈ​តម្លៃ​ប្រាក់​យន់​ធ្លាក់​ចុះ ។ លោក​កត់​សម្គាល់ថា វា​មក​ពី​លំហូរ​នៃ​ធនធាន​ឆ្លង​តំបន់ ដែល​មាន​តម្លៃ​ប្រមាណ​៧០​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

លោក Haskins បន្ត​ថា ខណៈ​ការ​វិនិយោគ​របស់​ប្រទេស​ចិន​ក្នុង​អាស៊ី ដែល​មាន​តែ​១៧,៤%​ក្នុង​ឆ្នាំ​២០១៦ មិន​ទាន់​ដល់​កម្រិត​កំពូល​នោះ ការ​វិនិយោគ​របស់​ជនជាតិ​ចិន​លើ​អចលនទ្រព្យ​បរទេស​នឹង​កើនឡើង​ខ្ពស់​នៅអាស៊ី ៕​