ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក​អ្នក​គួរ​លក់​លំនៅ​ឋាន​នៅ​ពេល​ណា ?

7 ឆ្នាំ មុន

មាន​ពាក្យ​ចោទសួរ​មួយ​ដែល​មនុស្ស​ភាគច្រើន​ចង់​ដឹង​ចម្លើយ​ថា តើ​នៅ​ពេល​ណា​ដែល​យើង​គួរ​លក់​ផ្ទះ ? ពិត​ណាស់ គេ​អាច​ឆ្លើយ​តប​បាន​ច្រើន​យ៉ាង ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​តម្រូវការ​ខុស​ៗ​គ្នា អ្នកខ្លះ​ចង់​លក់ ព្រោះ​

មាន​ពាក្យ​ចោទសួរ​មួយ​ដែល​មនុស្ស​ភាគច្រើន​ចង់​ដឹង​ចម្លើយ​ថា តើ​នៅ​ពេល​ណា​ដែល​យើង​គួរ​លក់​ផ្ទះ ? ពិត​ណាស់ គេ​អាច​ឆ្លើយ​តប​បាន​ច្រើន​យ៉ាង ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​តម្រូវការ​ខុស​ៗ​គ្នា អ្នកខ្លះ​ចង់​លក់ ព្រោះ​សង្ឃឹម​ទទួល​បាន​ប្រាក់​ចំណេញ ខ្លះ​ទៀត​ចង់​លក់ ព្រោះ​នឹង​ស្វែងរក​ផ្ទះ​ថ្មី ហើយ​អ្នកខ្លះ​ចង់​លក់ ព្រោះ​ផ្លាស់​ប្តូរ​កន្លែង​រស់នៅ។ ដូច្នេះ «​ពេលវេលា​ល្អ​» របស់​មនុស្ស​ម្នាក់​ៗ គឺ​ខុស​គ្នា​ទាំងអស់ ។ នេះ​ជា​ចំណុច​គោល​ធំ​២ នៃ​ការ​លក់​លំនៅ​ឋាន ៖

១-​លក់​ផ្ទះ​ដើម្បី​ប្រាក់​ចំណេញ ៖
វា​ជា​ហេតុផល​ដំបូង​ដែល​គ្រប់​គ្នា​ចង់​លក់​ផ្ទះ ជា​ពិសេស អ្នក​វិនិយោគ​អចលនទ្រព្យ​ដែល​ត្រូវការ​ប្រាក់​ចំណេញ រមែង​ចង់បាន​នូវ​ប្រាក់​ចំណេញ​ខ្ពស់​បំផុត​នៅ​ពេល​លក់​ផ្ទះ ហើយ​នៅ​ពេល​ណា ទើប​ហៅ​ថា ទទួល​ចំណេញ​បាន​ខ្ពស់0x017d7 អ្វី​ដែល​ត្រូវ​សង្កេត​ជា​គោល​មាន​២​ប្រភេទ​គឺ ៖

-​ទីតាំង ៖ ពោល​គឺ បើ​ត្រូវការ​ប្រាក់​ចំណេញ​យ៉ាង​ពេញលេញ អ្នក​គួរ​ត្រូវ​សិក្សា​ទីតាំង​នា​ពេល​អនាគត​យ៉ាង​ផ្ចិតផ្ចង់​ថា ក្នុង​រយៈពេល​១​ឬ​៥​ឆ្នាំ​ខាង​មុខ​ទៀត នឹង​មាន​អ្វី​កើតឡើង​នៅ​ក្នុង​ទីតាំង​នេះ​ខ្លះ ដូច​ជា មាន​ផ្លូវ ស្ថានីយ​រថភ្លើង ឬ​ការ​ផ្គត់ផ្គង់​ខុន​ដូ​ថ្មី​ៗ ។​ល​។ គ្រប់យ៉ាង​ដែល​កើតឡើង តែង​ពាក់ព័ន្ធ​នឹង​តម្លៃ​លក់​របស់​អចលនទ្រព្យ​ទាំងអស់ ។

ដូច្នេះ ការ​តាមដាន​សារព័ត៌មាន​ជា​ប្រចាំ គឺជា​រឿង​ចាំបាច់​យ៉ាង​ខ្លាំង ព្រោះ​បើ​ថ្ងៃ​អនាគត​មានការ​អភិវឌ្ឍ​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ថ្មី​ៗ​នោះ មាន​ន័យ​ថា តម្លៃ​លក់​នៃ​ទ្រព្យ​របស់​អ្នក​អាច​នឹង​កើនឡើង​ខ្ពស់​ថែម​ទៀត ដែល​ខុស​ពី​ទីតាំង​ស្ងប់ស្ងាត់ ទោះជា​តម្លៃ​អចលនទ្រព្យ​កើនឡើង​ក្តី ប៉ុន្តែ​ក៏​នឹង​កើនឡើង​យឺត​ៗ​ប៉ុណ្ណោះ ដែល​មិន​សម​នឹង​ការ​រង់ចាំ ។

-​ផល​ចំណេញ​ពី​ការ​វិនិយោគ​លើ​ផ្ទះ​(Capital Gain) គួរ​ឲ្យ​ពេញចិត្ត​ឬ​នៅ ៖ Capital Gain គឺ​ខុស​គ្នា​ពី​ប្រាក់​ចំណេញ​នៃ​ការ​ទិញ​-​លក់​ផ្ទះ ។ វា​គឺជា​ការ​វាស់វែង​ថា តម្លៃ​ផ្ទះ​ដែល​ទិញ​មក​ក្នុង​កម្រិត​នេះ អាច​បង្កើត​ប្រាក់​ចំណេញ​បាន​ប៉ុន្មាន​ភាគរយ តាម​រយៈ​រូបមន្ត Capital Gain = (​ប្រាក់​ចំណេញ​/​តម្លៃ​ដែល​ទិញ​មក​) x 100 ដោយ​មើល​ថា អត្រា​ចំណេញ​ដែល​ទទួល​នោះ​ពេញចិត្ត​ឬ​នៅ ? ជា​ទូទៅ Capital Gain មិន​គួរ​ទាប​ជាង​៥%-១០% ក្នុង​១​ឆ្នាំ​ទេ ។

២-​លក់​ដើម្បី​ទិញ​ផ្ទះ​ថ្មី ៖
ហេតុផល​ខាង​ដើម​ដែល​មនុស្ស​ជា​ទូទៅ​តែង​លក់​ផ្ទះ គឺ​ដើម្បី​ទៅ​រក​កន្លែង​រស់នៅ​ថ្មី ប៉ុន្តែ​ក៏ ត្រូវ​រង់ចាំ​ពេលវេលា​សម​ស្រប​ផង​ដែរ​គឺ «​ការ​ត្រៀមខ្លួន​របស់​យើង​» ។

បើសិនជា​លក់​ផ្ទះ​ក្នុង​ពេល​មិន​សម​ស្រប ឬ​ពេល​ដែល​យើង​មិន​បាន​ត្រៀមខ្លួន គឺ​ស្មើនឹង​ការ​បង្កើត​បំណុល និង​បង្កើត​ភារកិច្ច​បន្ថែម​ទៀត ព្រោះ​ការ​លក់​ផ្ទះ​នីមួយ​ៗ​ត្រូវ​រក​ពេល​សមគួរ ខណៈ​ផ្ទះ​ខ្លះ​អាច​ប្រើ​ពេលវេលា​រហូត​ដល់​រាប់​ឆ្នាំ ។ នេះ​ហើយ​ជា​បញ្ហា​ចម្បង​ដែល​ត្រូវ​រង់ចាំ និង​ត្រៀមខ្លួន​សិន​មុន​នឹង​ប្រកាស​លក់​ផ្ទះ ។

យើង​នឹង​ឃើញ​ថា ភាព​ខុស​គ្នា​នៃ​ការ​លក់​ទាំង​២​ប្រភេទ​នេះ គឺ​អាស្រ័យ​លើ​ការ​ត្រៀមខ្លួន​ខុស​គ្នា ។ បើ​លក់​ដើម្បី​កេង​ប្រាក់​ចំណេញ គឺ​អាស្រ័យ​លើ​ការ​ត្រៀម​ទីតាំង ប៉ុន្តែ​បើ​លក់​ដើម្បី​ទិញ​ផ្ទះ​ថ្មី គឺ​អាស្រ័យ​លើ​ការ​ត្រៀមខ្លួន​របស់​ម្ចាស់ផ្ទះ ។

ទោះជា​យ៉ាងណា មុន​នឹង​លក់​ផ្ទះ គួរតែ​សិក្សា​ពី​តម្លៃ​ទីផ្សារ និង​គូប្រជែង​នៅ​ក្នុង​ទីតាំង​ទាំងនោះ​ថា មាន​លក្ខណៈ​បែប​ណា ព្រោះ​យ៉ាង​ហោច​ណាស់ យើង​នឹង​បានដឹង​ថា នៅ​ក្នុង​បរិវេណ​នោះ​មាន​តម្រូវការ​តិច ឬ​ច្រើន​កម្រិត​ណា ហើយ​ត្រូវ​ប្រើ​ពេលវេលា​យូរ​ប៉ុនណា ទើប​អាច​លក់​ផ្ទះ​ដាច់ ៕