ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី ចេញ​សារ​នយោបាយ ៣

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​បង្ហាញ​ពាក្យស្លោក​សារ​នយោបាយ​ថ្មី​ចំនួន​៣ ដើម្បី​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ឆ្នោត​រួម​មាន​៖

រាជធានី​ភ្នំពេញ​៖ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​បង្ហាញ​ពាក្យស្លោក​សារ​នយោបាយ​ថ្មី​ចំនួន​៣ ដើម្បី​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ឆ្នោត​រួម​មាន​៖ “​ដូរ​ភាព​ខ្មៅ​ងងឹត​ឧបទ្រព ដាក់​ពន្លឺព្រះអាទិត្យ​” ,”​ដូរ​គ្រួសារ​និយម បក្ខពួក​និយម និង​ពុក​រលួយ​និយម​ដាក់​សមត្ថភាព​និយម​” និង  “​ដូរ​ចោ​រា​ធិ​ប​តេ​យ្យ ដាក់​ប្រជាធិបតេយ្យ​”​។

បើ​តាម​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស « បើ​យើង​ប្រើ​ពាក្យស្លោក​ណាមួយ​ក្នុង​ចំណោម​ពាក្យស្លោក​ទាំង​៣​ខាងលើ តើ​គេ​នឹង​រករឿង​យើង និង​ប្តឹង​យើង​ទៀត​ទេ? ។

ការ​ប្រើ​ពាក្យស្លោក​ថ្មី​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ស្រប​ពេល​ដែល​លោក​កឹ​ម សុខា បាន​និង​កំពុង​ចុះ​តាម​មូលដ្ឋាន​ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មី​ចំនួន​៥​ចំណុច ដោយ​ផ្តោត​សំខាន់​ពាក្យស្លោក​ថា​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» បើ​ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​សិក្សា​ផ្លូវច្បាប់​ដើម្បី​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ក្តី​។

មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​១២ មីនា ២០១៧ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ក៍​ដូច​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ៕