រថយន្ដថ្មី I-TRIL របស់ក្រុមហ៊ុនតូយ៉ូតា
មើលទៅទ្វីបអឺរ៉ុបពិតជាទទួលបានបច្ចេកវិទ្យារថយន្ត ទំនើបៗមែនក្នុងឆ្នាំនេះដូចជាទិវាតាំងពិរពណ៍រថយន្តទីក្រុងហ្សុឺណែវនេះ ។
ក្រុមហ៊ុនតូយូ៉តាបានដាក់បង្ហាញ

ក្រុមហ៊ុនតូយ៉ូតាបានដាក់បង្ហាញរថយន្តថ្មីដែលមានឈ្មោះថា i-TRIL នៅក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តនៅទីក្រុងហ្សុឺណែវ ដោយក្រុមហ៊ុនជឿជាក់ថានៅឆ្នាំ២០៣០ រថយន្តរបស់ខ្លួន មួយនេះនឹងមានវត្តមានលើដងផ្លូវជាមិនខាន ។ អ្វីដែលរថយន្តនេះបង្កឲ្យមានការភ្ញាក់ផ្អើលនិងទទួលបានការចាប់អារម្មណ៍ពីមហាជនក៏ព្រោះវាជារថយន្តអគ្គិសនី និងមានសមត្ថភាពបើកបរដោយខ្លួនឯងបាន ។
ក្រុមហ៊ុនតូយ៉ូតាបញ្ជាក់ថា វាអាចរត់បានងាយប្រហែល១២៤ម៉ាយ ឬ១៩៩គីឡូម៉ែត្រ ក្នុងពេលសាកអាគុយពេញម្តង ។ វាមានទម្ងន់ប្រហែល៦០០គីឡូក្រាម មានប្រវែង២៨៣០mm និងកម្ពស់ប្រវែង១៤៦០mm ។
វាមិនមែនជារថយន្តដែលមានល្បឿនលឿននោះទេ ប៉ុន្តែអ្នកជិះនឹងមានអារម្មណ៍ថាមានផាសុកភាព និងសុវត្ថិភាព ។ វាមានរូបរាងស្រដៀងនឹងរថយន្តI-Road របស់ដែលផលិតនៅឆ្នាំ២០១៥ដែរ តែi-TRIL មានកៅអីអង្គុយចំនួនបីកន្លែង ។
ចំណុចពិសេសមួយទៀតរបស់វា គឺកង់ខាងមុខរបស់i-TRIL អាចបត់បានរហូតដល់មុំ២៥ដឺក្រេ ។ មួយវិញទៀតវាធ្វើឡើងពីសារធាតុដែលអាចកែច្នៃឡើងវិញ ដើម្បីការពារបរិស្ថានផងដែរ ។
ទោះជាយ៉ាងណាក្ដី អ្នកដែលបានឃើញនៅក្នុងការតាំងពិព័រណ៍ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ហើយក៏សង្ឃឹមនឹងឃើញវាបើកបរលើដងផ្លូវក្នុងពេល ឆាប់ៗខាងមុខ៕
ចែករំលែកព័តមាននេះ