ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ ! ជិះ​ប៉ះ​គេ​ហើយ​សង​អិន​ចុច​ពិលមួយ​ដើម្បី​បញ្ចប់​រឿង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​បាក់​កញ្ចក់ ឆ្កូត​ថ្នាំ ទទួល​សំណង​ពី​ម្ចាស់​ម្ចាស់​ម៉ូតូ​គ្រុប​ដែល​ជិះ​វ៉ា​រថយន្ត Lexus RX-450 ខាងឆ្វេង ដៃ​ជ្រុល​ទៅ​បុក​កៀរ​កៀប​ជាប់​នៅ​កណ្តាល​រថយន្ត​ទាំង​២​គ្រឿង ប៉ុន្តែ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​បាក់​កញ្ចក់ ឆ្កូត​ថ្នាំ ទទួល​សំណង​ពី​​ម្ចាស់​ម៉ូតូ​គ្រុប​ដែល​ជិះ​វ៉ា​រថយន្ត Lexus RX-450 ខាងឆ្វេង ដៃ​ជ្រុល​ទៅ​បុក​កៀរ​កៀប​ជាប់​នៅ​កណ្តាល​រថយន្ត​ទាំង​២​គ្រឿង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​៤៦៦ កែង​នឹង​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧ ។

តាម​ប្រភព​បាន​ប្រាប់​ថា រថយន្ត Lexus RX-450 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-8257 បើកបរ​ពី​លិចទៅ​កើត តាម​បណ្តោយ​ផ្លូវ​៤៦៦ មក​ដល់​ចំណុច​ស្តុ​ប​កែង​មហាវិថី​ព្រះ​នរោត្តម ស្រាប់តែ​មាន​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹកសមុទ្រ ស្លាក​លេខ កំពង់ធំ 1C-3488 បើកបរ​ស្រប​ទិស​ជាមួយ​រថយន្ត Lexus RX-450 មក​ពី​ខាងក្រោយ ហើយ​ក៏​វ៉ា​នៅ​ខាងឆ្វេង​ដៃ ចៃដន្យ​ពេល​នោះ​រថយន្ត​កូ​រ៉ូ​ឡា ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ 2S-6809 បើកបរ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ស្រប​ពេល​ភ្លើងស្តុប​បត់​ឆ្វេង​ដៃ ក៏​ត្រូវ​ម៉ូតូ​គុប​ជ្រុង​បុក​កៀរ​បាក់​កញ្ចក់​មើល​ក្រោយ​ផ្នែក​ខាងឆ្វេង​រថយន្ត​កូ​រ៉​ឡា ហើយ​ដួល​ប៉ះ​រថយន្ត Lexus RX-450 បណ្តាល​ឱ្យ​ឆ្កូត​ថ្នាំ​បន្តិច និង​ម៉ូតូ​ត្រូវ​រថយន្ត​ទាំង​២​គ្រឿង​កៀប​ជាប់​នៅ​កណ្ដាល​តែ​ម្ដង​។

ប្រភព​បន្ត​ថា ម្ចាស់​រថយន្ត​កូ​រ៉​ឡា​ទទួល​ការ​ខូចខាត​មិន​ចង់​វែង​ឆ្ងាយ មិន​ទាមទារ​សំណង​អ្វី​ឡើយ​ពី​ម្ចាស់​ម៉ូតូ ដោយ​សុំ​ទៅ​មុន ពីព្រោះ​មានកូន​ក្តៅខ្លួន​នៅ​ក្នុង​រថយន្ត ។ រីឯ​ម្ចាស់​រថយន្ត Lexus RX-450 មិន​ព្រមឱ្យ​ម្ចាស់​ម៉ូតូ​រួចខ្លួន ក៏​ទាមទារ​សំណង​២០​ដុល្លារ តែ​ម្ចាស់​ម៉ូតូ​មិន​មាន​លុយ​ក៏​ប្រគល់​ទូរស័ព្ទ​ដៃ​អិន​ចុច​ពិល​ជំនួស​ថវិកា ព្រមទាំង​សុំ​អង្វរ​ម្ចាស់​រថយន្ត Lexus RX-450 ដោយ​គ្មាន​លុយ​ជាប់​ក្នុង​ខ្លួន​ទេ​។

ហើយ​ម្ចាស់​រថយន្ត Lexus RX-450 ក៏​ទទួលយក​ទូរស័ព្ទ​ជំនួស​លុយ ក៏​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​រថយន្ត​កូ​រ៉ូ​ឡា​វិញ​ដោយ​ឃើញ​ការ​ខូចខាត​ច្រើន​ជាង​គាត់ និង​មាន​ក្មេង​ក្តៅខ្លួន​ទៀត ។

បើ​តាម​សម្ដី​របស់​ម្ចាស់​រថយន្ត Lexus RX-450 គឺ​គាត់​ចង់ឱ្យ​ម្ចាស់​ម៉ូតូ​មាន​ភាព​ទទួលខុសត្រូវ​ចំពោះ​ការ​បើកបរ​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ផង កុំ​ពេល​បើក​ប៉ះ​គេ​អាង​អី សូមទោស​នោះ អ្នក​ណា​ក៏​ចេះ​និយាយ សូមទោស​ដែរ បើ​សូមទោស​ហើយ​រួចខ្លួន​អ​ញ្ចឹ​ង ពេល​គាត់​បើក​ប៉ះ​វិញ សូមទោស​គេ​ទៅ​រួច​បាត់ មិនបាច់​មាន​ភាព​ទទួលខុសត្រូវ​ពេល​ដែល​ធ្វើ​ខុស​ទេ​អី​។

ក្រោយ​ពេល​កើតហេតុ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​កៀ​រថយន្ត​ដួល​ប៉ះ​រថយន្ត​មួយ​ផ្សេង​ទៀត​បញ្ចប់​ដោយ​សង​ទូរស័ព្ទ​ដៃ​អិន​ចុច​ពិល​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ ៕