ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជីង​នយោបាយ

7 ឆ្នាំ មុន

មើលឃើញ​…​ដឹង​ឮ​អស់ហើយ​…នយោបាយ​នៅ​កម្ពុជា រវាង​មហាអំណាច​ធំ​ៗ…​អា​មេ​រិ​ក​និង​ចិន​…ប្រសិនបើ​ដាក់​លើ​ជ​ញ្ជី​ន​ថ្លឹង គឺ​ចិន​ធ្ងន់ជាង​…​ធ្ងន់​ចង់​បះ​ដង​ឡើង​លើ​…

មើលឃើញ​…​ដឹង​ឮ​អស់ហើយ​…នយោបាយ​នៅ​កម្ពុជា រវាង​មហាអំណាច​ធំ​ៗ…​អា​មេ​រិ​ក​និង​ចិន​…ប្រសិនបើ​ដាក់​លើ​ជ​ញ្ជី​ន​ថ្លឹង គឺ​ចិន​ធ្ងន់ជាង​…​ធ្ងន់​ចង់​បះ​ដង​ឡើង​លើ​… ។

ចិន​ធ្វើ​នយោបាយ មិន​ចងដៃ ចងជើង​…​មិន​ដាក់​លក្ខខណ្ឌ​ទេ​…​ចំណែក​អា​មេ​រិ​ក​មាន​ចំណង​…​មាន​លក្ខខណ្ឌ​…​។

សម័យ​សង្គមរាស្ត្រនិយម​…​ពិតមែន​នយោបាយ​អព្យាក្រឹត​…​ប៉ុន្តែ​ជញ្ជីង​ចិន​ធ្ងន់​ជាង អា​មេ​រិ​ក​…​ធ្ងន់​ជាង​រហូត​ដក​អា​មេ​រិ​ក​គ្រវែង​ចោល​ក៏​មាន​ដែរ​… ។

សម័យ​សេនាប្រមុខ លន់ ន​ល់ បង្កើត​សាធារណរដ្ឋ​ខ្មែរ​…​ជញ្ជីង​អា​មេ​រិ​កធ្ងន់​ជំនួស​ឱ្យ​ទម្ងន់​របស់​ចិន​…​អា​មេ​រិ​ក​គ្របដណ្តប់​នយោបាយ​នៅ​កម្ពុជា​ប្រមាណ​៥​ឆ្នាំ​…​ដឹង​ថា​ចាញ់​កុំ​មុ​យនី​ស្ត​ចិន​…​បាន​វេច​បង្វេច​រត់​ចោល​សាធារណរដ្ឋ អត់​ងាក​ក្រោយ​សោះ ។ អា​មេ​រិ​ក​ទុក​ឱ្យ​កុំ​មុ​យ​នី​ស្ត​កាប់សម្លាប់​កូនជឹង​រណប​តាម​ចិត្ត​…​រួច​ប្រកាស​ថា អាហ្នឹង​ហើយ ឯង​ស្រឡាញ់​កុំ​មុ​យនី​ស្ត​…​។ នោះ​ហើយ​ដែល លន់ ន​ល់ សិរិ​មតៈ ប្រកាស​ថា​…​មក​ពី​ជឿ​អា​មេ​រិ​កពេក​…​មួយ​ជីវិត​មក​ចាញ់បោក​…​ជឿ​អា​មេ​រិ​ក​…​។

មក​ដល់​សម័យ​រដ្ឋ​កម្ពុជា​…​ជញ្ជីង​នយោបាយ​សម្រាប់​អា​មេ​រិ​ក​នៅ​តែ​ស្រាល​បះ​ដង​ដដែល​…​មូលហេតុ គឺ​លក្ខខណ្ឌ​ដែល​ត្រូវ​បានដឹង​ឮ​ហើយ​…​ជា​នយោបាយ​មាន​ចំណង​…​ជំនួយ​មាន​ចំណង​…​។

មក​ដល់​សម័យ​រាជាណាចក្រ​ទី​២… ជញ្ជីង​នយោបាយ​…​សម្រាប់​អា​មេ​រិ​ក​នៅ​តែ​ស្រាល​បះ​ដង​ដដែល​…​ព្រោះ​នយោបាយ​អា​មេ​រិ​ក​មាន​ចំណង​…កម្ពុជា​មាន​គោលនយោបាយ​អព្យាក្រឹត​ដដែល​…​សម្រាប់​មិត្តភាព​ជាមួយ​ចិន​នៅ​តែ​ធ្ងន់​ដដែល​…​មាន​សេចក្តីសុខ​រួម​គ្នា​…​គ្មាន​ការ​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​… ជា​ពិសេស​មិន​ប៉ះពាល់​អធិបតេ​យ្យ​ភាព​រវាង​រដ្ឋ​និង​រដ្ឋ​…​ពិសេស​មិន​មើលងាយ មើល​ថោក​មេដឹកនាំ​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​…​។

ចុះ​កម្ពុជា​ជាមួយ​អា​មេ​រិ​ក​វិញ​យ៉ាងម៉េច​ដែរ ? ជញ្ជីង​នយោបាយ​…​ជញ្ជីង​ស្នេហ៍​នៅ​តែ​ស្រាល ៕
                     អា​ឡេវ